បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Leicester City នៅក្នុងការប្រកួតសប្តាហ៍ទី ១១ នៃក្របខណ្ឌ Premier League របស់ អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវកញ្ជ្រោងខៀវ Leicester City ក្នុងលទ្ធផល ៣ ទល់នឹង ០។
ក្នុងនោះ ៣ គ្រាប់របស់ Man UTD គឺរកបានដោយប្រធានក្រុម Bruno Fernandes នៅនាទីទី ១៧, គ្រាប់ទី ២ កើតឡើងតាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងដោយខ្សែការពារ Leicester កីឡាករ Victor Kristiansen នៅនាទីទី ៣៨ និងគ្រាប់ទី ៣ ដែលជាគ្រាប់ចុងក្រោយ រកបានដោយ Alejandro Garnacho នៅនាទីទី ៨២។
គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៣ នៃក្របខណ្ឌ Premier League ក្រោយឆ្លងកាត់ ១១ ប្រកួតកន្លងមក ពួកគេឈ្នះ ៤ ស្មើ ៣ និងចាញ់ ៤ មាន ១៥ ពិន្ទុ ចំណែកក្រុម Leicester វិញ កំពុងឈរនៅលេខរៀងទី ១៥ ក្រោយឆ្លងកាត់ ១១ ប្រកួតដូចគ្នា ពួកគេមាន ១០ ពិន្ទុក្នុងដៃ។
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖