ច្បាស់ការហើយ! Fabrizio Romano ចុះផ្សាយថា ក្លិបគីឡូ UCL មួយនេះនឹងបើកការចរចាផ្ទេរយក Rashford នៅថ្ងៃនេះ

//s9.kh1.co/08/089b0f990e297f18ac53c53071d0c1b0dce7970e.jpg
បាល់ទាត់

 ០៨-មករា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

Fabrizio Romano ចុះផ្សាយថា ក្លិបគីឡូ UCL មួយនេះនឹងបើកការចរចាផ្ទេរយក Rashford នៅថ្ងៃនេះ

បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា ក្លិបយក្សរបស់ អ៊ីតាលី AC Milan នឹងចាប់ផ្តើមបើកការចរចា ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Marcus Rashford នៅថ្ងៃនេះ ខណៈបងប្រុសរបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះផ្ទាល់កំពុងតែមានវត្តមាននៅទឹកដីប្រទេស អ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marcus Rashford និងលោក Ruben Amorim
Marcus Rashford និងលោក Ruben Amorim

ជាការពិតណាស់ Rashford បច្ចុប្បន្នកំពុងតែមានភាពល្អក់កករជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim ហើយខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះត្រូវបានគេរំពឹងថា នឹងអាចចាកចេញពីទឹកដី Old Trafford នៅខែ មករានេះ បន្ទាប់ពីរូបគេត្រូវបានលោក Amorim ដកឈ្មោះចេញពីក្រុម មិនឱ្យចូលរួមប្រកួតជាមួយ Man UTD ៦ ប្រកួតមកហើយ ពោលគឺតាំងពីប្រកួតជាមួយ Man City កាលពីថ្ងៃ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។

គួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយ Man UTD រយៈពេល ៤ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

Marcus Rashford
Marcus Rashford

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T