បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើកីឡាករដែលនឹងអាចមកជំនួស Marcus Rashford ស្របពេលខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះកំពុងមានព័ត៌មានយ៉ាងក្តៅគគក់ ថានឹងអាចចាកចេញពីទឹកដី Old Trafford នៅខែ មករា នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរដូវកាលថ្មី ២០២៤-២០២៥ នេះ ហាក់មិនមែនជារដូវកាលដ៏ល្អទាល់តែសោះសម្រាប់ Rashford ដោយថ្មីៗនេះរូបគេទើបតែមានរឿងល្អក់កករជាមួយនឹងអ្នកចាត់ការថ្មីលោក Ruben Amorim បន្ទាប់ពីលោកបានដកឈ្មោះរូបគេចេញប៉ុន្មានប្រកួត ហើយជាមួយគ្នានេះ ក៏មានព័ត៌មានបានចុះផ្សាយថា រូបគេចង់ចាកចេញពីទឹកដី Old Trafford ដែលជាទ្រនំនៃការចាប់ផ្តើមអាជីពរបស់គេផងដែរ។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Matteo Moretto បានឱ្យដឹងថា Man UTD ឥឡូវនេះបានរៀបចំផែនការហើយស្រេច ដើម្បីរកអ្នកមកជំនួស Rashford ហើយបច្ចុប្បន្នពួកគេកំពុងតែតាមសង្កេតមើលយ៉ាងយកចិត្តទុកដាក់លើខ្សែប្រយុទ្ធស្លាបសញ្ជាតិ កូរ៉េខាងត្បូង របស់ Paris Saint-Germain កីឡាករ Lee Kang-in។
យ៉ាងណាក៏ដោយ នេះអាចថាជាពេលដ៏ល្អមួយសម្រាប់ Man UTD ព្រោះថាខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង វ័យ ២៣ ឆ្នាំរូបនេះ កំពុងពិចារណាចង់ចាកចេញពី PSG នៅខែ មករា នេះ ទោះបីជានៅរដូវកាលនេះរូបគេបានលេងជាប់លាប់ក៏ដោយ ប៉ុន្តែមានបញ្ហាមួយរបស់ក្រុមបិសាចក្រហម បើពួកគេចង់បាន Lee Kang-in ពិតមែន នោះពួកគេនឹងត្រូវប្រជែងគ្នាជាមួយ Arsenal ជាមុនសិន៕
ប្រភព៖ Sportbible