Man UTD ទំនងដោះលែង Garnacho ឱ្យចាកចេញហើយ ក្រោយមានក្លិបយក្សមួយហ៊ានចាយលុយដល់ ៦០ លាន

//s9.kh1.co/5a/5a98ca57db91c03cc99b25d2782ab61c4bdc5745.jpg
បាល់ទាត់

 ១៣-មករា-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

Man UTD ទំនងដោះលែង Garnacho ឱ្យចាកចេញហើយ ក្រោយមានក្លិបយក្សមួយហ៊ានចាយលុយដល់ ៦០ លាន

បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Football Insider បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United ទំនងជានឹងដោះលែងខ្សែប្រយុទ្ធឆ្នើម Alejandro Garnacho ឱ្យចាកចេញទៅ Atletico Madrid នៅទីផ្សារដោះដូរកីឡាករខែ មករា នេះហើយ ក្រោយក្លិបយក្សប្រចាំ អេស្ប៉ាញមួយនេះបានបោះសំណើផ្ទេរចំនួន ៥០ លានផោន ឬប្រមាណជា (៦០ លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alejandro Garnacho
Alejandro Garnacho

ជាការពិតណាស់ Man UTD បច្ចុប្បន្ន ដែលកំពុងស្ថិតក្រោមបង្គាប់របស់លោក Sir Jim Ratcliffe ប្រហែលជានឹងត្រូវបង្ខំចិត្តលក់កីឡាកររបស់ខ្លួនមួយចំនួនចេញ ដើម្បីប្រមូលថវិការមកបំពេញឱ្យត្រឹមត្រូវស្របតាមផែនការចំណាយ ដែល Premier League បានកំណត់ ខណៈកីឡាករដែលគេជឿជាក់ថា អាចនឹងត្រូវចាកចេញរួមមាន  Kobbie Mainoo និង Alejandro Garnacho ជាដើម។

ថ្មីៗនេះសារព័ត៌មានបរទេស​ The Times បានរាយការណ៍ថា ក្លិប At Madrid គឺមានបំណងចង់បាន Garnacho ពី Man UTD បន្ទាប់ពីឮថា រូបគេហាក់មានភាពរកាំរកូសជាមួយអ្នកចាត់ការបច្ចុប្បន្នលោក Ruben Amorim។

យ៉ាងណាក៏ដោយ តាមរយៈប្រភពដដែលបានបង្ហាញថា ក្លិបមកពីទីក្រុង Madrid មួយនេះ គឺបានដាក់សំណើទៅ Man UTD ដើម្បីផ្ទេរយក Garnacho ក្នុងចំនួនទឹកប្រាក់ ៥០ លានផោន ឬប្រមាណជា (៦០ លានដុល្លារអាមេរិក)៕

Alejandro Garnacho
Alejandro Garnacho

ប្រភព Football Insider

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T