បរទេស៖ ទីបំផុតខ្សែប្រយុទ្ធស្លាប Khvicha Kvaratskhelia កាន់តែកៀកនឹងចាកចេញពី Napoli នៅទីផ្សារដោះដូរកីឡាករខែ មករា នេះហើយ ក្រោយក្លិបយក្សរបស់ អ៊ីតាលី បានយល់ព្រមលក់រូបគេឱ្យទៅក្លិបអ្នកមាន Paris Saint-Germain។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Napoli នឹង PSG គឺបានព្រមព្រៀងគ្នាលើការផ្ទេរ Kvaratskhelia ហើយ។
ប្រភពដដែលបានបន្ថែមថា តាមព័ត៌មានលម្អិតចុងក្រោយ គឺ Kvaratskhelia ក៏បានយល់ព្រមលើការផ្ទេរនេះផងដែរ ហើយសម្រាប់កិច្ចព្រមព្រៀងវិញ ទំនងជានឹងរួចរាល់ជាផ្លូវការនៅសប្តាហ៍នេះតែម្តង។
ទន្ទឹមនឹងនេះ Napoli បានព្រមព្រៀងលើការចរចាផ្ទាល់មាត់ ថានឹងលក់ Kvaratskhelia ឱ្យទៅ PSG ក្នុងតម្លៃច្រើនជាង ៧០ លានអឺរ៉ូ ឬប្រមាណជា (៧២ លានដុល្លារអាមេរិក) អមជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ៕
ប្រភព៖ Fabrizio Romano