បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានទទួលយកការផ្តល់ជូនរបស់ក្លិប Al Nassr ដើម្បីបន្តអាជីពរបស់គាត់នៅក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Riyadh បន្តទៀត ហើយការដាក់ប៊ិចបន្តកុងត្រាថ្មីរវាងភាគីទាំង ២ គឺជិតនឹងកើតឡើងជាផ្លូវការហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Khobar និង O Jogo របស់ព័រទុយហ្គាល់ បានឱ្យដឹងថា Cristiano ដែលកៀកនឹងឈានចូលវ័យ ៤០ ឆ្នាំក្នុងខែកុម្ភៈឆាប់ៗនេះ នឹងបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិប Al-Nassr រហូតដល់ខែមិថុនាឆ្នាំ ២០២៦ អមជាមួយការទទួលបានថ្លៃនឿយហត់ជាង ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៥ លានដុល្លារអាមេរិក)។
គួររម្លឹកថា អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះបានមកដល់ក្លិប Al-Nassr កាលពីខែ មករា ឆ្នាំ ២០២៣ ហើយនៅពេលនោះគាត់បានចុះកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ ២០២៥ ។
យោងតាមរបាយការណ៍បន្ថែមដែលចេញផ្សាយដោយ Al Sharq News ជាមួយនឹងទិន្នន័យពី Bloomberg និង Forbes កីឡាករ Cristiano គឺបានក្លាយជាកីឡាករបាល់ទាត់ម្នាក់ ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេបំផុតរួចទៅហើយនៅអារ៉ាប៊ីសាអូឌីត ជាមួយនឹងប្រាក់បៀវត្សរ៍ ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៥ លានដុល្លារអាមេរិក) បូកជាមួយនឹងតម្លៃខ្លួនបន្ថែមពីការលក់សិទ្ធិផ្សព្វផ្សាយរូបភាពផ្សេងៗ។
ប្រភព៖ AS