លោក Ancelotti ថា មានតែកូនក្រុមរូបនេះទេ ដែលលេងបានល្អជាងគេក្នុងជំនួបចាញ់ Barca ៥ទល់២

//s9.kh1.co/ce/cede4e27784707995e0d8ffc41eab121f89489b1.jpg
បាល់ទាត់

 ១៤-មករា-២០២៥ ៩ព្រឹក · ១៣ ម៉ោងមុន

លោក Ancelotti ថា មានតែកូនក្រុមរូបនេះទេ ដែលលេងបានល្អជាងគេក្នុងជំនួបចាញ់ Barca

អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានចុចឈ្មោះ Kylian Mbappe ជា កីឡាករក្រុមអធិរាជសតែម្នាក់គត់ដែលលេងបានល្អជាងគេក្នុងជំនួបទល់នឹង​ Barcelona ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=365,q=100/06/0604c8bcd2cddac3d9bc6c6730b232cad1e67dbf.png

ជាការពិតណាស់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងជំនួប Clasico គឺ Real Madrid បានប្រកួតចាញ់ Barcelona ក្នុងលទ្ធផលធ្ងន់ធ្ងរមែនទែន ៥ទល់នឹង២ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ របូតពានរង្វាន់ Supercopa ខណៈ នៅក្នុងការប្រកួតនោះ Mbappe ក៏បានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ និង បង្កើតឱកាសឲ្យអ្នកចាំទីរបស់ក្រុមអ្នកមានបុណ្យ កីឡាករ Wojciech Szczesny ទទួលបានកាតក្រហមផងដែរ។

ទាក់ទងនឹងរឿងលើ លោក Ancelotti បាននិយាយថា៖

ខ្ញុំសុំផ្តោតទៅលើ Mbappe ដែលលេងបានល្អជាងគេក្នុងការប្រកួត។ គាត់បង្កើតចលនាល្អមែនទែនក្នុងការស៊ុតបញ្ចូលទី។ យ៉ាងណា អ្នកផ្សេងទៀត យើងគួរតែបំភ្លេចចោល និង បន្តដំណើរទៅមុខទៀត៕

លោក Carlo Ancelotti
https://s9.kh1.co/__image/w=650,h=366,q=100/73/733d42bc471bce94a558de1b5a5a4fcc7449645a.png

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T