ជើងចាស់ Cascarino ទទូចឱ្យ Man UTD ទិញយកអតីតកីឡាករ Chelsea រូបនេះ ព្រោះគេមានលក្ខណៈសម្បត្តិស្រដៀង Roy Keane

//s9.kh1.co/86/86bbdf4a34453f43ce13a09cc8979b9532a4c09b.jpg
បាល់ទាត់

 ២៥-កុម្ភៈ-២០២៥ ១ល្ងាច · ២ ខែមុន

ជើងចាស់ Cascarino ទទូចឱ្យ Man UTD ទិញយកអតីតកីឡាករ Chelsea រូបនេះ ព្រោះគេមានលក្ខណៈសម្បត្តិស្រដៀង Roy Keane

បរទេស៖ អតីតខ្សែប្រយុទ្ធ Chelsea លោក Tony Cascarino បានទទូចស្នើសុំក្រុមបិសាចក្រហម Manchester United ឱ្យទិញយកខ្សែការពាររបស់ Crystal Palace កីឡាករ Marc Guehi ព្រោះលោកមើលឃើញតារាសញ្ជាតិ អង់គ្លេស វ័យ ២៤ ឆ្នាំរូបនេះ គឺមានលក្ខណៈសម្បត្តិជាច្រើន ដែលស្រដៀងគ្នានឹងវីរបុរសលោក Roy Keane។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Tony Cascarinho 
លោក Tony Cascarinho 

ជាការពិតណាស់ បើយើងក្រឡេកថយក្រោយទៅកាន់ចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ លោក Roy Keane បានដើរតួជាកម្លាំងស្នូលដ៏សំខាន់របស់បិសាចក្រហម ទាំងក្នុងនាមជាខ្សែការពារដ៏រឹងមាំផង និងជាប្រធានក្រុមដ៏គួរឱ្យគោពម្នាក់ផង ប៉ុន្តែបើយើងងាកមកមើលពេលឥឡូវវិញ Man UTD កំពុងតែខ្វះធនធានកីឡាករបែបនេះមែនទែន ហើយបច្ចុប្បន្នទៀតសោតពួកគេក៏កំពុងធ្លាក់ដុនដាបជាខ្លាំងផងដែរ។

លោក Roy Keane
លោក Roy Keane

ទាក់ទងនឹងរឿងខាងលើ លោក Tony Cascarinho បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Guehi បានរម្លឹកខ្ញុំខ្លះៗអំពី Roy Keane ដែលជាបុគ្គលដ៏គួរឱ្យគោរពម្នាក់។ Keane គឺជាកីឡាករ ដែលមានចរិតកាចសាហាវ ប៉ុន្តែគាត់គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ Manchester United ព្រោះគាត់ គឺជាកីឡាករ ដែលមិនអាចខ្វះបានរបស់ពួកគេ។ គាត់តែងតែដើរតួជាអ្នកកំណត់ស្តង់ដាការលេងរបស់ក្រុម ហើយ Guehi វិញគឺមានចំណុចបែបនេះនៅ Palace។... ប្រសិនបើ Manchester United និង Ineos យកចិត្តទុកដាក់ចំពោះទិសដៅ ដែលពួកគេនឹងធ្វើក្រោមការដឹកនាំរបស់ Ruben Amorim នោះ Guehi គឺជាមនុស្សម្នាក់ ដែលពួកគេគួរតែសម្លឹងមើលឃើញ៕

លោក Tony Cascarinho 
កីឡាករ Marc Guehi
កីឡាករ Marc Guehi

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T