ហ្វេនៗចង់ឲ្យចេញ តែតារា Barca រូបនេះថា រូបគេនឹងមិនចាកចេញពីក្លិបនោះឡើយ

//s9.kh1.co/40/40951a921be520c4b8e1fb0fa9ba451ef186ed97.jpg
កីទ្បា

 ០២-មិថុនា-២០២៥ ២ល្ងាច · ២ ថ្ងៃមុន

កីឡាករ Barca រូបនេះបង្ហើបថា គេនឹងមិនចាកចេញទៅណាឡើយ

 កីឡា៖ អ្នកចាំទីរបស់ក្លិបអ្នកមានបុណ្យ Barcelona គឺ Marc André ter Stegen បានប្រកាសច្បាស់ៗដោយផ្ទាល់មាត់ថា រូបគេនឹងមិនចាកចេញពីក្លិបនៅរដូវក្ដៅនេះនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marc André ter Stegen 
Marc André ter Stegen 

អនាគតរបស់ Stegen ក្នុងការស្នាក់នៅទឹកដី Camp Nou ហាក់ស្រពេចស្រពិល បន្ទាប់ពីរូបគេបានធ្លាក់ទម្រង់លេងគួរឲ្យកត់សម្គាល់ និងឈានដល់ការរបូតតំណែងអ្នកចាំទីដៃទី១ ទៅឲ្យ Wojciech Szczęsny ខណៈដែលមានដំណឹងផ្ទៃក្នុងមកថា Barcelona កំពុងតែគិតគូចង់ទិញយកអ្នកចាំទីថ្មីដើម្បីមកពង្រឹងក្រុម គឺ អ្នកចាំទី Joan Garcia កំពុងលេងនៅក្លិប Espanyol ។

Marc André ter Stegen 
Marc André ter Stegen 

ដូច្នេះហើយ មានពាក្យចចាមអារ៉ាមថា Stegen អាចនឹងចាកចេញពីក្លិបប៉ុន្តែរូបគេបានទម្លាយផ្ទាល់មាត់ថា គ្មាននរណាក្នុងក្លិបប្រាប់គេថាគេត្រូវចាកចេញនោះឡើយ ហើយគេមានទំនុកចិត្តថារូបគេអាចបន្តលេងនៅ Barcelona នារដូវកាលក្រោយ។

Marc André ter Stegen 
Marc André ter Stegen 

គួរបញ្ជាក់ផងដែរថា Marc André ter Stegen គឺជាអ្នកចាំទីចាស់វស្សាដែលបានស្នាក់នៅក្លិប Barcelona តាំងពីឆ្នាំ ២០១៤ មកម៉្លេះ៕

Marc André ter Stegen 
Marc André ter Stegen 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T