កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លិប Inter Milan កំពុងចុះចង់ហត្ថលេខាយកកីឡាករ Rasmus Hojlund ពីក្លិប Manchester United ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ Inter Milan បានទាក់ទងទៅភ្នាក់ងាររបស់ Hojlund រួចរាល់ហើយ និងកំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យផ្លាស់មកទឹកដី San Siro ខណៈដែល Rasmus Hojlund ពុំទាន់បានសម្រេចចិត្តថាចាកចេញឬយ៉ាងណាឡើយ។

ក្លិប Manchester United ក៏ពុំទាន់បានដាក់តម្លៃខ្លួន Hojlund ឬបើកទ្វារអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញពីក្លិបនោះដែរ។

គួរបញ្ជាក់ផងដែរថា Rasmus Hojlund បានចូលរួមជាមួយ Manchester United កាលពីឆ្នាំ២០២៣ ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣២ប្រកួត៕
