កីឡា៖ ខ្សែបម្រើឆ្នើមប្រចាំក្លិប Manchester City គឺ Kevin De Bruyne នឹងចូលរួមជាមួយក្លិប Napoli នាពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
De Bruyne បានប្រកាសចាកចេញពីទឹកដី Etihad ជាផ្លូវការហើយក្រោយរួមរស់ជាមួយគ្នាជាងដប់ឆ្នាំ ដោយក្លិប Manchester City ក៏គ្រោងនឹងសាងសង់រូបសំណាករបស់គេដើម្បីជាការដឹងគុណផងដែរ។

យ៉ាងណាមិញ ទោះចាកចេញពី Man City ក្ដីតែ កីឡាករសញ្ជាតិបែលស៊ិករូបនេះគិតថាខ្លួននៅអាចបន្តលេងបាល់នាកម្រិតខ្ពស់បន្តទៀតហើយថ្មីៗនេះ មានដំណឹងមកថា Napoli បានទាក់ទងចង់ចុះហត្ថលេខាយក De Bruyne ។

Napoli បានស្នើកុងត្រាចំនួន២ឆ្នាំបូកជាមួយនឹងជម្រើសអាចបន្តដល់១រដូវកាលទៀតជូន Kevin De Bruyne ដោយរង់ចាំតែការព្រមព្រៀងនិងចុះហត្ថលេខាពី De Bruyne បន្ទាប់មកគេនឹងធ្វើតេស្តសុខភាព ហើយក្លាយជាកីឡាករ Napoli តែម្ដង៕
