កីឡា៖ ជារឿងគួរឲ្យអបអរសាទរនិងភ្ញាក់ផ្អើលមែនទែន សម្រាប់ប្រទេសអ៊ូសបេគីសស្ថាន បន្ទាប់ពីលោកប្រធានាធិបតី Shavkat Mirziyoyev បានសម្រេចចិត្តផ្ដល់រង្វាន់ដល់ ក្រុមជម្រើសជាតិបាល់ទាត់អ៊ូសបេគីសស្ថាន នូវរង្វាន់ឡានម្នាក់១គ្រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រង្វាន់នេះ ចាត់ទុកជាកាដូលើកទឹកចិត្តនិងតបស្នងដល់ការខិតខំប្រឹងប្រែងរបស់ កីឡាករជម្រើសជាតិនេះ បន្ទាប់ពីពួកគេបានជួយឲ្យ អ៊ូសបេគីស្ថាន មានកៅអីលេងពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។

នេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេស អ៊ូសបេគីសស្ថាន ដែលមានកៅអីលេងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើមនិងអស្ចារ្យនេះ ហើយក្រៅពីរង្វាន់ឡាន BYD ម្នាក់១គ្រឿងនេះ កីឡាករនិងក្រុមគ្រូបង្វឹកទាំងអស់ក៏បានទទួលមេដាយ និងលិខិតកោតសរសើរផងដែរ។

រូបភាពឡាន BYD ជាច្រើនគ្រឿងដែលយកមកតាំងបង្ហាញនៅលើទីលានបាល់ទាត់ផ្ទាល់តែម្ដងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងណាស់ ខណៈដែលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ខែមិថុនា រហូតដល់ថ្ងៃទី១៩ខែកក្កដា នៅឯបីប្រទេសចូលគ្នាគឺ អាមេរិក ម៉ិកស៉ិក និងកាណាដា៕
