អីយ៉ាស់! លោក Flick ចង់បានជម្រើសជាតិក្រូអាត ម្នាក់នេះមករួមក្រុម ដោយមិនអស់ថ្លៃផ្ទេរ

//s9.kh1.co/76/76a38d067a6ebbab82331b1d9ad3e957ebad9555.jpg
កីទ្បា

 ១២-មិថុនា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

Perisić ដែលពេលនេះកំពុងលេងនៅក្លិប PSV នឹងត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិបនេះក្រោយអស់កុងត្រា

កីឡា៖ លោក Hansi Flick ជាគ្រូបង្វឹករបស់ Barcelona កំពុងសម្លឹងចង់បាន ខ្សែប្រយុទ្ធ Ivan Perisić មករួមក្រុមដោយមិនអស់ប្រាក់ថ្លៃផ្ទេរ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Ivan Perisić 
ខ្សែប្រយុទ្ធ Ivan Perisić 

Perisić ដែលពេលនេះកំពុងលេងនៅក្លិប PSV នឹងត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិបនេះក្រោយអស់កុងត្រា ខណៈពេលលោក Flick បានបើកភ្លើងបៃតងឲ្យកីឡាករសញ្ជាតិក្រូអាតរូបនេះ មករួមក្រុមប៉ុន្តែនៅឆ្លងកាត់ការពិភាក្សាឲ្យជាក់ច្បាស់សិន។

ខ្សែប្រយុទ្ធ Ivan Perisić 
ខ្សែប្រយុទ្ធ Ivan Perisić 

Ivan Perisić ឯណោះក៏បានទទួលដំណឹងថា Barcelona ចាប់អារម្មណ៍ដែរនិងកំពុងរង់ចាំសំណើពីក្លិបនេះ ដោយពុំទាន់ពិចារណាសំណើពីក្លិបផ្សេងៗឡើយ។

ខ្សែប្រយុទ្ធ Ivan Perisić 
ខ្សែប្រយុទ្ធ Ivan Perisić 

គួរបញ្ជាក់ផងដែរថា Ivan Perisić គឺជាខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិក្រូអាតដោយធ្លាប់លេង នៅក្លិបបាល់ទាត់ល្បីៗជាច្រើនដូចជា Bayern Munich, Inter Milan, Tottenham Hotspur ជាដើម៕

ខ្សែប្រយុទ្ធ Ivan Perisić 
ខ្សែប្រយុទ្ធ Ivan Perisić 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T