កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែបម្រើ Martin Zubimendi ពីក្លិប Real Sociedad ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានព្រមព្រៀងផ្លាស់មកទឹកដី Emirates ដោយភាគីលោក Mikel Arteta ចង់បានគេតាំងពីខែឧសភាមកម៉្លេះ តែយ៉ាងណាមិញ ការព្រមព្រៀងរវាងក្លិបនិងក្លិប នៅមិនទាន់បញ្ជាក់មួយរយភាគរយទេ រហូតមកទល់ពេលនេះទើបការព្រមព្រៀងបានសម្រេចច្បាស់។

Real Sociedad នឹងទទួលបានប្រាក់ថ្លៃផ្ទេរសម្រាប់ Zubimendi ខ្ទង់ ៦៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៧៤.២លានដុល្លារ) ហើយ Martin Zubimendi នឹងធ្វើតេស្តសុខភាពក្នុងនាមជាកីឡាករ Arsenal ថ្មីនាពេលឆាប់ៗខាងមុខ។

យ៉ាងណាមិញ Real Madrid ក៏ជាក្លិបដែលចាប់អារម្មណ៍ Martin Zubimendi ដែរតែកីឡាកររូបនេះបានសម្រេចជ្រើសរើសយក Arsenal ៕
