កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិប Bayern Munich កំពុងចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Nico Williams ខណៈដែល Arsenal ក៏កំពុងដាក់ផែនការចង់យកកីឡាកររូបនេះមករួមក្រុមដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីរបស់លោក Vincent Kompany បានចួបជាមួយនឹងភ្នាក់ងាររបស់ Nico ចំនួនពីរដងរួចមកហើយនៅខែនេះ ដោយរំពឹងទុកថានឹងមានការចួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត។

Bayern អាចនឹងបង់ប្រាក់ថ្លៃផ្ទេរចំនួន ៦៧លានដុល្លារសម្រាប់ Nico ប៉ុន្តែក្លិបកំពុងពិភាក្សាលើប្រាក់ឈ្នួល ដែលអាចនឹងមានការកែប្រែ ស្របពេល Athletic Club ត្រៀមនឹងផ្ដល់កុងត្រាថ្មីដល់ Nico Williams ក្នុងករណីរូបគេសម្រេចចិត្តស្នាក់នៅជាមួយក្លិបបន្ត៕
