Barca កំពុងចរចាជាមួយភ្នាក់ងារ ជម្រើសជាតិអេស្ប៉ាញរូបនេះ ខណៈលោក Flick បើកភ្លើងបៃតងឲ្យ

//s9.kh1.co/79/79258c860693a55e59b64e8399929f619c86dc48.jpg
កីទ្បា

 ១៤-មិថុនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

ការចួបគ្នារវាងក្លិបនិងភ្នាក់ងាររបស់គេនេះ គឺជាបំណងរបស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះផ្ទាល់តែម្ដង

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិប Barcelona បានចួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Nico Williams ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nico Williams 
Nico Williams 

ការចួបគ្នារវាងក្លិបនិងភ្នាក់ងាររបស់គេនេះ គឺជាបំណងរបស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះផ្ទាល់តែម្ដង ដោយសារតែគេចង់ផ្លាស់មកទឹកដី Camp Nou ខ្លាំងមែនដោយហ៊ានទទួលយកប្រាក់ឈ្នួលតាមអ្វីដែល Barcelona បានស្នើកាលពីការចរចាលើកមុន ស្របពេលដែល Arsenal និង Bayern Munich ក៏កំពុងចង់បានរូបគេផងដែរ។

Nico Williams 
Nico Williams 

ក្នុងនោះ លោក Hansi Flick ក៏បានបើកភ្លើងបៃតងឲ្យ Nico ផងដែរដោយបានពន្យល់គេពីគម្រោងរបស់លោក ហើយក្លិប Barcelona ក៏បានធានាទៅ Nico Williams កុំឲ្យបារម្ភរឿងចុះឈ្មោះក្នុងក្របខណ្ឌ La Liga ។

Nico Williams 
Nico Williams 

គួរបញ្ជាក់ផងដែរថា Nico Williams ធ្លាប់ត្រូវក្លិប Barcelona ចាប់អារម្មណ៍ម្ដងរួចមកហើយ តែនៅចប់រដូវកាលនេះ លោក Joan Laporta បានទម្លាយថាក្លិបទំនងជាបោះបង់ការតាមយកខ្សែប្រយុទ្ធរូបនេះ ទើបធ្វើឲ្យ Nico Williams ខ្លួនឯងស្នើឲ្យមានការចរចាតែម្ដង៕

Nico Williams 
Nico Williams 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T