
សៀមរាប៖ DreamVille ស្ថិតនៅផ្លូវបំបែកផ្លូវជាតិលេខ៦ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ DreamVille មានទីតាំងនៅតាមច្រករបៀងដែលកំពុងរីកចម្រើនក្នុងខេត្តសៀមរាប។
ក្រុមហ៊ុន N.H.O និង Atomy Global Group បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ និងដាំដើមឈើជានិមិត្តរូប ដែលជាការកត់សម្គាល់នៃការចាប់ផ្ដើមរបស់ DreamVille ដែលជាទីប្រជុំជនរួមបញ្ចូលគ្នាដំបូងគេនៅក្នុងទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបរបស់ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
ការដ្ឋាន DreamVille មានផ្ទៃដី ៣៥.៤ហិកតា ជាទីក្រុងប្រជុំជនរួមបញ្ចូលគ្នា រួមមានផ្ទះថ្មីទំនើប សាលារៀន សួនកម្សាន្ត មណ្ឌលសុខភាព និងទីតាំងពាណិជ្ជកម្មចម្រុះជាច្រើន ដែលផ្តល់ភាពងាយស្រួលបំផុត ដល់តម្រូវការនៃការរស់នៅប្រចាំថ្ងៃ ការធ្វើដំណើរជិតឆ្ងាយ និងការវិនិយោគសម្រាប់អនាគតជូនដល់អតិថិជន។
គម្រោងនេះ មានគោលបំណងកំណត់ស្ដង់ដារថ្មីសម្រាប់ទីក្រុងដែលគួរជាទីរស់នៅ ក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកគតិបណ្ឌិតគឺការអភិវឌ្ឍន៍សហគមន៍ប្រកបដោយសុវត្ថិភាព និងផាសុកភាព DreamVille ត្រូវបានរៀបចំដើម្បីឆ្ពោះទៅរកការរស់នៅបែបធម្មជាតិ និងមានភាពតភ្ជាប់គ្នា ដែលក្នុងនោះមានផ្ទៃដីជាង ១៩ហិកតា ស្មើនឹង ៥៥%នៃផ្ទៃដីសរុប គឺសម្រាប់សួនច្បារ។
ក្នុងនោះរួមមាន៖ Dream Park គឺជាសួនច្បារវប្បធម៌ និងជាទីកន្លែងសម្រាប់កម្សាន្តនៅចំកណ្ដាលនៃ DreamVille។ Pocket Parks & Gallery Park មានតំបន់សម្រាប់លេងកម្សាន្ត កន្លែងហាត់ប្រាណ សួនច្បារ និងការរចនាទេសភាពបែបវិចិត្រសិល្បៈ និងរុក្ខជាតិបៃតងត្រូពិច ដែលគ្របដណ្ដប់ពេញទិសទី វិថីសិប្បករ សាលារៀន និងតំបន់សេវាកម្ម
ភាពបៃតងនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ DreamVille ក្នុងការធ្វើឱ្យក្លាយជាទីក្រុងបៃតងទំនើបដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលជាកន្លែងមនុស្សរស់នៅ រៀនសូត្រ ធ្វើការ លេងកម្សាន្ត និងជាទីកន្លែងសម្រាប់តភ្ជាប់គ្នារ ដើម្បីឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ៕
ប្រភព៖ Fresh News