កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន រាល់ពេលដែល តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួននៅកម្មវិធីផ្សេងៗ ខណៈថ្មីៗនេះរូបនាង បានចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Los Angeles កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ លើកនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញវត្តមាន ជាមួយស្វាមីរបស់នាង ដែលជាផលិតករតន្ត្រី លោក Benny Blanco ព្រមទាំងជាការកត់សម្គាល់ជាលើកដំបូង ដែលអ្នកទាំងពីរ បានដើរលើកម្រាលព្រំក្រហមជាមួយគ្នា ចាប់តាំងពីបានរៀបអាពាហ៍ពិពាហ៍នឹងគ្នា នៅក្នុងខែកញ្ញា។

ការបង្ហាញខ្លួនលើកនេះ តារាចម្រៀង Selena បានទាក់ទាញចំណាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួន ដោយស្លៀករ៉ូបពណ៌ខ្មៅ និងអាវធំ។ ខណៈស្វាមីនាង លោក Benny Blanco បានតុបតែងខ្លួន ក្នុងឈុតអាវពណ៌ខ្មៅ និងអាវសូត្រឆ្នូត។ ជាពិសេស អ្នកទាំងពីរបានកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាលនៅពីមុខកាមេរ៉ា ពោរពេញដោយសុភមង្គល៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












