Sanchez និយាយត្រង់ៗពីអារម្មណ៍របស់ខ្លួនក្រោយចាកចេញពី Man Utd ទៅចូលរួមជាមួយ Inter Milan ថា…

//s4.kh1.co/64/6474c0aa88ab3c7649e6f09fb2b044868d3173b8.jpg
កីទ្បា

 ០៨-តុលា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

អ៊ីតាលី៖ កីឡាករ Alexis Sanchez បានអះអាងថាក្រោយពីចាកចេញពី Manchester United មកចូលរួមជាមួយ នឹង Inter Milan បានធ្វើឱ្យគាត់លង់ស្នេហ៍នឹងបាល់ទាត់ម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិឈីលីរូបនេះសង្ឃឹមយ៉ាងមុតមាំថាក្រុមរបស់លោក Kante ជាបេក្ខភាពដែលអាចឈ្នះពាន Champions League រដូវកាលនេះបាន។

  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez

អតីតកីឡាករឆ្នើមរបស់ក្រុម Arsenal ដែលបានចូលរួមជាមួយក្រុម Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីមិនសូវសប្បាយចិត្តរយៈពេល១៨ខែនៅទឹកដី Old Trafford បាននិយាយថា៖

"ការមកចូលរួមជាមួយនឹងក្រុម Inter Milan ហាក់បីដូចជាលង់ស្នេហ៍នឹងបាល់ទាត់សាជាថ្មីម្ដងទៀត។ ប្រសិនបើខ្ញុំមិនច្រឡំនោះទេក្រុម Inter Milan ដូចជាមិនបានឈ្នះពានអ្វីនោះទេក្នុងរយៈពេល៧ទៅ៨ឆ្នាំក្រោយនេះ។ វាហាក់បីដូចជាការស្វែងរកក្ដីស្រឡាញ់របស់ខ្ញុំចំពោះបាល់ទាត់ម្ដងទៀត ខ្ញុំមានចិត្តចង់ឈ្នះពានរង្វាន់ធំៗជាមួយក្លិបនេះ។"

 កីឡាករ Alexis Sanchez កាលនៅ Man Utd
 កីឡាករ Alexis Sanchez កាលនៅ Man Utd

គួររម្លឹកផងដែរថា Alexis Sanchez បានផ្ទេរមកកាន់ Manchester United ពីក្រុមកាំភ្លើងធំ Arsenal កាលពីខែមករាឆ្នាំ២០១៨ ដោយបង្ហាញខ្លួនអោយ Manchester United បានចំនួន៣១ប្រកួតស៊ុតបញ្ចូលទីបាន៥គ្រាប់ប៉ុណ្ណោះ ខណៈពេលដែលរួបគេត្រូវបានក្រុម Man Utd ដាក់អោយ​ Inter Milan ខ្ចីជើងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ដោយបច្ចុប្បន្នបង្ហាញខ្លួនអោយ Inter Milan បាន៤លើក ស៊ុតបញ្ចូលទីបាន១គ្រាប់៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T