រំភើបណាស់! ស្រួង ភាវី ឈ្នះពានរង្វាន់កីឡាការិនីឆ្នើម ប្រចាំទ្វីបអាស៊ី

//s5.kh1.co/71/716d096b195b9a828687be760dbb324fd8ce408a.jpg
កីទ្បា

 ២០-ធ្នូ-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ យោងតាមការបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់កីឡាការិនី ស្រួង ភាវី បានឲ្យដឹងថា គាត់បានទទួលពានរង្វាន់កិត្តិយសនារីឆ្នើម ប្រចាំទ្វីបអាស៊ី ក្នុងវិស័យកីឡាស្នូកឃ័រការ៉ុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 

ជាមួយនឹងការឈ្នះពានរង្វាន់នេះដែរ កីឡាការិនីមានដើមកំណើតមកពីខេត្តត្បូងឃ្មុំបានបង្ហាញចំណាប់អារម្មណ៍ថា៖

“ក្នុងនាមជានារីខ្មែរម្នាក់ដំបូងបំផុត ដែលមានសំណាងល្អបានទទួលគោរម្យងារដ៏មហាប្រពៃជូនជាតិកម្ពុជាយើង។ ជាប្រវត្តិសាស្រ្ត មួយដែល មិនធ្លាប់មានពីមុនមក ខ្ញុំពិតជាមានមោទកភាពណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិខ្ញុំ ដោយក្តីគោរពរាប់អានពីនាងខ្ញុំ ស្រួង ភាវី ស្រឡាញ់បងប្អូនដូចញាតិ ស្រលាញ់ជាតិដូចមាតុភូមិកំណើត។”

គួរឲ្យដឹងដែរថា កីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាស្នូកឃ័រដំបូងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនី រូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។

កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី 
កីឡាការិនី ស្រួង ភាវី បង្ហោះនៅលើគណនី Facebook 
កីឡាការិនី ស្រួង ភាវី បង្ហោះនៅលើគណនី Facebook 
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T