កីឡា៖ យោងតាមការចុះផ្សាយរបស់ Sky Sports និងអ្នកកាសែត Fabrizio Romano បានបញ្ជាក់ថា ក្លិបតោខៀវ Chelsea កំពុងស្ថិតក្នុងការចរចាជាមួយភ្នាក់ងាររបស់ Jadon Sancho ដើម្បីពិភាក្សាពីការផ្ទេរជាអចិន្ត្រៃយ៍មកកាន់ក្លិបរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho បានផ្លាស់ពី ក្លិបបិសាចក្រហម Manchester United មកកាន់ទឹកដី Stamford Bridge កាលពីខែសីហាឆ្នាំមុន ក្រោមលក្ខខណ្ឌខ្ចីជើង ដោយអាចទិញដាច់ក្នុងតម្លៃ២៥លានផោន(ស្មើនឹងប្រមាណ ៣៣.៦លានដុល្លារ)។

Chelsea ចង់រក្សា Sancho ទុកខណៈនៅរដូវកាលនេះ រូបគេបានស៊ុតបញ្ចូលទី បាន៥គ្រាប់ និងបានជួយឲ្យក្រុមលើកពាន UEFA Conference League ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្លិបមេរបស់ Sancho គឺ Manchester United បានទិញយកគេពី Borussia Dortmund កាលពីឆ្នាំ២០២១ ក្នុងតម្លៃខ្លួនដល់ទៅ ៩៨.៣លានដុល្លារ ខណៈដែលគេនៅសល់កុងត្រាខ្ទង់១ឆ្នាំទៀតជាមួយបិសាចក្រហម៕
