ចេញពី Al-Nassr មែនតែ Ronaldo បដិសេធមិនផ្ទេរទៅក្លិបមួយនេះឡើយ

//s9.kh1.co/73/73d487280136dbd11c7113726f2121648d166e3d.jpg
កីទ្បា

 ៣០-ឧសភា-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

Ronaldo បដិសេធមិនផ្ទេរទៅក្លិបនោះឡើយ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបដិសេធមិនផ្លាស់ទៅក្លិប Al Hilal នោះឡើយ បើទោះបីជារូបគេបានបង្ហើបតម្រុយថានឹងចាកចេញពីក្លិប Al Nassr ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់ ថ្មីៗនេះ Ronaldo ត្រូវបានគេសង្ស័យថានឹងចាកចេញពីក្លិប Al-Nassr ជាក្លិបនៅលីគអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីកុងត្រារបស់គេជាមួយក្លិបនឹងអស់សុពុលភាពត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខនេះហើយ។

Cristiano Ronaldo
Cristiano Ronaldo

ក្នុងនោះមានពាក្យចចាមអារ៉ាមថា Real Madrid អាចនឹងផ្ដល់កុងត្រារយៈពេលខ្លីដល់ម្ចាស់ពាន Ballon d'Or ៥សម័យរូបនេះឲ្យមកលេងនៅ Club World Cup បណ្ដោះអាសន្នប៉ុន្តែគ្មានការបកស្រាយឬបញ្ជាក់ណាមួយច្បាស់លាស់នោះឡើយ។

Cristiano Ronaldo
Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បានស៊ុតបញ្ចូលទីចំនួន៩៩គ្រាប់ហើយសម្រាប់ក្លិបនេះ តាំងពីឆ្នាំ២០២៣មក ខណៈដែលក្លិបបានបញ្ជាក់ថា ពួកគេកំពុងពិភាក្សាលើកុងត្រាថ្មីដល់ប្រធានក្រុមព័រទុយកាល់៕

Cristiano Ronaldo
Cristiano Ronaldo
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T