អង់គ្លេស៖ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទីបួនកាលពីយប់មិញ Liverpool ក្រុមមិនដែលស្គាល់ពាក្យចាញ់ក្នុងក្របខណ្ឌ Premier League បានត្រឹមស្មើគ្នា ២-២ ជាមួយ Shrewsbury Town ខណៈបិសាចក្រហម Manchester United បានលត់ក្រុមមកពីលីគលំដាប់ទី៥ Tranmere Rovers ៦ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៦គ្រាប់របស់កូនក្រុមលោក Ole Gunnar Solskjaer រកបានដោយកីឡាករ៦រូបផ្សេងគ្នាក្នុងម្នាក់មួយគ្រាប់ មានដូចជា Harry Maguire, Diogo Dalot, Jesse Lingard, Phil Jones, Anthony Martial និង Mason Greenwoord (បាល់ពិន័យ១១ម៉ែត្រ)។
ងាកមកមើល Liverpool ឯណេះវិញ បាននាំមុខម្ចាស់ផ្ទះ ២-០ មុនទៅហើយដោយគ្រាប់បាល់របស់ Curtis Jones និងការធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់របស់ Shrewsbury ប៉ុន្តែត្រូវ Shrewsbury វាយបកតាមស្មើវិញដោយគ្រាប់បាល់របស់កីឡាករ Jason Cummings ទាំង២គ្រាប់។
គួរឲ្យដឹងដែរថា ម្ចាស់ពានរង្វាន់ FA Cup កាលពីរដូវកាលមុនគឺក្រុមមេឃខៀវ Manchester City ខណៈកាលពីយប់មិញក្រុមដែលដឹកនាំដោយលោក Pep Guardiola ក៏បានយកឈ្នះ Fulham ៤ទល់នឹង០ ផងដែរ៕
ចង់ឃើញថា ការប្រកួតរបស់ Man UTD និង Liverpool យប់មិញយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖