បារាំង៖ ជាលើកទី៣ហើយនៅរដូវកាលនេះ ដែលគ្រូបង្វឹករបស់ Paris Saint-Germain លោក Thomas Tuchel និងកីឡាករជួរមុខ Kylian Mbappe ហាក់មានភាពមិនសប្បាយចិត្តជាមួយគ្នា។ ជាក់ស្ដែង ក្នុងការប្រកួតដែល PSG យកឈ្នះ Montpellier ៥-០ កាលពីយប់មិញ Mbappe ក៏បានបង្ហាញអារម្មណ៍មិនល្អចំពោះលោក Tuchel ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMbappe ជាអ្នករកគ្រាប់បាល់ទី៤កាលពីយប់មិញ ប៉ុន្តែគេត្រូវបានផ្លាស់ប្ដូរចេញនៅនាទីទី៦៩ ដោយជំនួសមកវិញដោយខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi។ ក្រោយដើរចេញពីទីលាន Mbappe បានបង្ហាញអារម្មណ៍ខឹងចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកដែលផ្លាស់ប្ដូរគេចេញ រំពេចនោះគេបានឃើញលោក Tuchel បានទៅចាប់ដៃរបស់ Mbappe ដើម្បីនិយាយពន្យល់អំពីការសម្រេចចិត្តរបស់លោក។
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតបានពន្យល់ថា Mbappe មិនសប្បាយចិត្តដែលអាចរកបានត្រឹមតែ ១គ្រាប់ ហើយលោកបានលើកឡើងយ៉ាងដូច្នេះថា៖
តាមពិតទៅ Mbappe និង Tuchel ក៏ធ្លាប់មានបញ្ហាជាមួយគ្នានេះរឿងផ្លាស់ប្ដូរចេញនេះ ២ដងហើយដែរនៅក្នុងរដូវកាលនេះ គឺនៅកំឡុងការប្រកួតជាមួយ Montpellier និង Nantes កាលពីជុំទីមួយ។
ចង់ឃើញថា សកម្មភាពរបស់ Mbappe ក្រោយផ្លាស់ប្ដូរចេញយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖