អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថាចាប់អារម្មណ៍ចង់បានកីឡាករនាំលេងរបស់ Real Madrid ខ្សែបម្រើប្រយុទ្ធ James Rodriguez នៅទីផ្សាររដូវក្ដៅខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវបានគេដឹងថាកំពុងតែត្រៀមចំណាយលុយធំ តាមប្រមាញ់ខ្សែប្រយុទ្ធស្លាបរបស់ Borussia Dortmund កីឡាករ Jadon Sancho មកលេងនៅកីឡដ្ឋាន Old Trafford សម្រាប់រដូវកាលក្រោយ។
យ៉ាងណាមិញ បើតាមសារព័ត៌មាន AS ក្លិប Man UTD ក៏បានបើកការចាប់អារម្មណ៍ចង់បាន James Rodriguez របស់ Real Madrid ផងដែរ។ នៅរដូវកាលនេះ កីឡាករវ័យ២៨ឆ្នាំ James ចូលលេងបានតែ១២ប្រកួតប៉ុណ្ណោះ និងត្រូវបានគេរាយការណ៍មកថាបានបើកភ្លើងខៀវក្នុងការចែកផ្លូវគ្នាជាមួយក្រុមរបស់លោក Zinedine Zidane។
ស្របពេលដែលកិច្ចសន្យារបស់កីឡាករជម្រើសជាតិកូឡំប៊ីនៅកីឡដ្ឋាន Santiago Bernabeu សល់សុពលភាពប្រមាណជាង១ឆ្នាំទៀត ក្លិបជើងឯកអង់គ្លេស២០សម័យកាលប្រហែលជាអាចចំណាយទំហំថវិកាតិចប៉ុណ្ណោះ ដើម្បីនាំយករូបគេ។
គួរឲ្យដឹងដែរថា ក្រៅពីបិសាចក្រហម Manchester United ក្លិបអង់គ្លេសមួយទៀតគឺ Everton និងក្លិបអ៊ីតាលី Napoli សុទ្ធតែកំពុងដាក់រ៉ាដាមកលើ James Rodriguez៕
ប្រភព៖ SportsMole