ល្អអីល្អយ៉ាងនេះ! ពូដូស៊ុតបាន២គ្រាប់ម្នាក់ឯងជួយឲ្យព័រទុយកាល់ឈ្នះស៊ុយអែត២-០កាលពីយប់មិញ (មានវីដេអូ)

//s4.kh1.co/3f/3f7e24876af2886f3db1e4e854daf9384bab02c0.jpg
បាល់ទាត់

 ០៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Ronaldo ស៊ុត free-kick បានមួយគ្រាប់ និងចុចបាល់រំលងដៃអ្នកចាំទីបានមួយគ្រាប់ទៀត ជួយឲ្យព័រទុយហ្គាលឈ្នះស៊ុយអែត ២-០ កាលពីយប់មិញ

បរទេស៖ ពីរគ្រាប់របស់ Cristiano Ronaldo យប់មិញបានជួយឲ្យរូបគេក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រទ្វីបអឺរ៉ុបដែលអាចរកបានលើសពី១០០គ្រាប់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

នៅក្នុងការប្រកួតរវាងជម្រើសជាតិព័រទុយកាល់និងស៊ុយអែតយប់មិញនេះ Ronaldo រកបានគ្រាប់ទីមួយដោយការស៊ុតបាល់ free-kick ដ៏ល្អនៅនាទីទី៤៥។ ចំណែកឯគ្រាប់ទី២វិញក៏មិនធម្មតាដែរ ពោលរូបគេចុចបាល់ពីលើដំបូលទូកផុតដៃអ្នកចាំរបស់ស៊ុយអែតយ៉ាងអស្ចារ្យ។

ការស៊ុតរបស់កីឡាករ Cristiano Ronaldo
ការស៊ុតរបស់កីឡាករ Cristiano Ronaldo

យោងតាមលទ្ធផលនេះព័រទុយកាល់ កំពុងឈរលើកំពូលតារាងពូល A3 ពោលគឺឈ្នះបានទាំង២ប្រកួតជាប់គ្នា មាន៦ពិន្ទុស្មើនឹងក្រុមជម្រើសជាតិបារាំង៕

តារាងពិន្ទុពូល A3
តារាងពិន្ទុពូល A3
ការប្រកួតរវាងជម្រើសជាតិព័រទុយកាល់និងស៊ុយអែត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T