រាប់សិបលានដុល្លារ ខាន់ ជេមស៍ បោះទុនវិនិយោគជាមួយឧកញ៉ាល្បីឈ្មោះម្នាក់នៅខេត្តកំពង់ចាម!

//s9.kh1.co/a5/a539b4b095c05bc272054bdf390f833e180faa68.jpg
សង្គម

 ០៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាម ដែលមានចូលហ៊ុនរកស៊ីជាមួយឧកញ៉ា ព្រមទាំងអ្នក ជំនួញល្បីៗក្នុងខេត្តកំពង់ចាម កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជន។ អ្វីដែលជាការចាប់អារម្មណ៍ ខ្លាំងនោះ គម្រោងក្រោមទុនរាប់សិបលានដុល្លារនេះត្រូវបានគេទម្លាយឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ ក៏មានភាគហ៊ុននៅក្នុងនោះផងដែរ។

កំពង់ចាម៖ បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាម ដែលមានចូលហ៊ុនរកស៊ីជាមួយឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗក្នុងខេត្តកំពង់ចាម  កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជន។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ គម្រោងក្រោមទុនរាប់សិបលានដុល្លារនេះត្រូវបានគេទម្លាយឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍  ក៏មានភាគហ៊ុននៅក្នុងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់លោក ខាន់ ជេមស៍ បន្ទាប់ពីតារាចម្រៀងរូបនេះហក់មករកស៊ីលើមុខជំនួញអចលនទ្រព្យ ដូចជា ដីឡូតិ៍ ផ្ទះល្វែង បន្ថែមលើអាជីពជាអ្នកសិល្បៈដែលកំពុងតែមមាញឹកខ្លាំងដូចគ្នា។

ខាន់ ជេមស៍ មិនបានទម្លាយប្រាប់ពីដើមទុន ដែលលោកចូលហ៊ុនលើការសាងសង់បុរីខាងលើនោះឡើយ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថាមានច្រើនគួរសម ក្នុងនោះលោកវិនិយោគលើផ្ទះល្វែង ដែលជាមួយផ្នែកនៃគម្រោងទាំងមូល។

គម្រោងបុរីសម្បត្តិ ហេង
គម្រោងបុរីសម្បត្តិ ហេង

បុរី សម្បត្តិ ហេង គម្រោងទី៥ នៅក្រុងកំពង់ចាមនេះ ត្រូវបានវិនិយោគលើផ្ទៃដីចំនួន១០ហិចតា ដោយគ្រោង  ចំណាយដើមទុនសាងសង់ប្រមាណជា ៣០លានដុល្លារ លើផ្ទះល្វែង វីឡា ខុនដូរ  នឹងផ្សារបន្លែលធម្មជាតិជាដើម។

បើយោងតាមលោក សាន ភារិន តំណាងម្ចាស់គម្រោងខាងលើបានឲ្យដឹងថា  នេះជាការសហការវិនិយោគរវាងក្រុមហ៊ុនមកពីប្រទេសអេស៊ីប ដែលជាក្រុមហ៊ុននៅក្រៅស្រុកមួយដ៏ល្បីឈ្មោះ និង ក្រុមហ៊ុន សម្បត្តិ ហេង គ្រុប ដោយចំណាយដើមទុនប្រមាណជា៣០លានដុល្លារ ដើម្បីសាងសង់។ ជាមួយគ្នានោះតារាចម្រៀងល្បីឈ្មោះ ខាន់ ជេមស៍  ក៏ មានភាគហ៊ុននៅក្នុងនោះដែរ។

គម្រោងក្នុងក្រុងកំពង់ចាមខាងលើនេះ បានបើកឱកាសដល់ពលរដ្ឋដែលមានបំណងចង់ទិញ ដើម្បីការវិនិយោគក៏ដូចជាការទិញសម្រាប់ស្នាក់នៅ នឹងទទួលបានការផ្តល់ជូនតម្លៃយ៉ាងពិសេស  រួមជាមួយបញ្ចុះតម្លៃយ៉ាងច្រើនព្រមជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលទៀតផង។

គម្រោងបុរីសម្បត្តិ ហេង
គម្រោងបុរីសម្បត្តិ ហេង

លោក ខាន់ ជេមស៍ បានលើកឡើងទៀតថា ផ្ទះដែលលោកសាងសង់លក់នោះ គឺបានផ្ដល់លក្ខខណ្ឌងាយស្រួលបំផុត ក្នុងនោះកក់មុនត្រឹមតែ 500$ ក្លាយជាម្ចាស់ផ្ទះភ្លាម តម្លៃចាប់ ពី $US38,999 ឡើង ទៅ។ ចំពោះការបង់ផ្តាច់ចុះជូន 20% សល់ត្រឹមតែ $US27,700 ប៉ុណ្ណោះ។  លក្ខខ័ណ្ឌ បង់ប្រាក់ងាយស្រួលបំផុត អាចបង់រំលស់ជាមួយក្រុមហ៊ុន ឬជាមួយធនាគារដៃគូក៍បាន ជាមួយឯកសារងាយៗ ។

ដើម្បីឲ្យកាន់តែច្បាស់ មុនសម្រេចចិត្តទិញ បងប្អូនអញ្ជើញមកមើលទីតាំងផ្ទាល់ស្ថិតនៅ គល់ស្ពានគីហ្សូណា ត្រើយខាងកើត ចម្ងាយ៧០ម៉ែត្រ ដើម្បីទទួលបានតម្លៃពិសេស និង ការបញ្ចុះតម្លៃមិនដែលធ្លាប់មាន។ ប្រសិនបើបងប្អូន ចង់ដឹងព័ត៌មានលំអិត សូមទាក់ទងលេខ 098567895 / 092354747 / 0975555625 ៕

គម្រោងបុរីសម្បត្តិ ហេង
គម្រោងបុរីសម្បត្តិ ហេង
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍
ខាន់ ជេមស៍
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T