អុីតាលី៖ នៅប៉ុន្មានម៉ោងមុននេះ ថ្ងៃទី២៧ នាយកក្លិប AC Milan លោក Paolo Maldini បញ្ជាក់ថាអ្នកចាំទី Gianluigi Donnarumma ដែលមានអាយុ ២២ឆ្នាំនឹងចាកចេញពី AC Milan ឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាំទី Gianluigi Donnarumma នឹងចាកចេញពី AC Milan ក្នុងនាមជាកីឡាករឥតគិតតំលៃខ្លួននៅសប្តាហ៍ក្រោយនេះដោយគាត់បានចូលរួមជាមួយ AC Milan តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយពេលនោះគាត់់លេងឱ្យ U១៧ ជាងនេះទៅទៀតកីឡាករវ័យ ២២ ឆ្នាំរូបនេះបង្ហាញខ្លួន ២៥១ ប្រកួតឱ្យក្រុម AC Milan ចាប់តាំងពីបានបង្ហាញខ្លួនដំបូងនៅអាយុ ១៦ ឆ្នាំ។ការសម្រេចចិត្តត្រូវបានធ្វើឡើង ហើយនឹងត្រូវបានបញ្ជាក់ដោយនាយក Milan លោក Maldini ថាអ្នកចាំទីរូបនេះនឹងសម្រេចចិត្តចូលក្លិបបន្ទាប់របស់គាត់ឆាប់ៗនេះ។
យ៉ាងណាមិញ នៅក្នុងនោះដែរ លោក Maldini បាននិយាយ៖ “Donnarumma គឺជាតួឯកនៅរដូវកាលនេះ។ វាកាន់តែពិបាកក្នុងការស្វែងរកកីឡាករដែលផ្តួចផ្តើមនិងបញ្ចប់អាជីពរបស់ពួកគេនៅក្នុងក្រុមមួយ។ ផ្លូវមួយនេះជាមួយ Gianluigi Donnarumma នឹងបែកគ្នា ហើយខ្ញុំជូនពរគាត់អោយបានជួបក្រុមល្អបំផុតនៅពេលបន្ទាប់”។ រយៈពេលដែលគាត់រួមរស់ជាមួយ AC Milan កីឡាករវ័យ ២២ ឆ្នាំរូបនេះបានជួយឱ្យឈ្នះពាន SuperCoppa Italiana ១ដងក្នុងឆ្នាំ ២០១៦-២០១៧៕