សៀមរាប យូណាយធីត ប្រកាសរើសយុវជន U12 បន្ទាប់ពីក្លាយជាសមាជិកសហព័ន្ធបាល់ទាត់កម្ពុជា

//s9.kh1.co/3f/3f0b176730c4af8a12c606e2d49b656c73e6220d.jpg
បាល់ទាត់

 ៣១-ឧសភា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ក្លិបបាល់ទាត់ សៀមរាប យូណាយធីត បានប្រកាសជ្រើសរើសយុវជនផ្ទាល់របស់ក្លិបក្នុងកម្រិតអាយុក្រោម ១២ ឆ្នាំ (U-12) បន្ទាប់ពីក្លាយខ្លួនជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីប៉ុន្មានថ្ងៃមុននេះ។

កម្ពុជា៖ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត ដែលទើបត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសទទួលស្គាល់ជាសមាជិកអង្កេតការណ៍ជាផ្លូវការ កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២១ ពេលនេះបានបន្តបោះជំហានមួយកម្រិតទៀត ដោយធ្វើការប្រកាសជ្រើសរើសយុវជនថ្នាលខ្លួនក្នុងកម្រិតអាយុក្រោម ១២ ឆ្នាំ (U-12) ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីប្រកាសជ្រើសរើសយុវជន U-12 របស់ក្លិប សៀមរាប យូណាយធីត
សេចក្តីប្រកាសជ្រើសរើសយុវជន U-12 របស់ក្លិប សៀមរាប យូណាយធីត

ក្នុងពីព្រឹកនេះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប ខាងលើបានប្រកាសលើបណ្តាញគណនីសង្គមផ្លូវការ Facebook របស់ខ្លួនអំពីការប្រកាសជ្រើសរើសយុវជនថ្នាលកម្រិតអាយុក្រោម ១២ ឆ្នាំ (U12) ដោយចាប់ផ្តើមទទួលពាក្យពីពេលនេះតទៅ រហូតដល់ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ ។ 

បើតាមព័ត៌មានលម្អិតពីខាងក្លិបផ្ទាល់ឲ្យដឹងថា ក្រោយស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញ ក្លិបមានកីឡដ្ឋានស្តង់ដារ អេស អរ យូ នេះនឹងធ្វើការតេស្តសមត្ថភាព ដើម្បីជ្រើសរើសដោយផ្ទាល់ពីសំណាក់គ្រូបង្វឹករួមមានសញ្ជាតិខ្មែរ និងបរទេសផងដែរ។ ចំពោះព័ត៌មានលម្អិតអំពីកាលបរិច្ឆេទធ្វើតេស្ត ក្លិបនឹងជូនជាដំណឹងតាមពេលក្រោយ។ 

កីឡដ្ឋាន អេស អរ យូ មានទីតាំងនៅខេត្តសៀមរាប
កីឡដ្ឋាន អេស អរ យូ មានទីតាំងនៅខេត្តសៀមរាប

គួរបញ្ជាក់ផងថា ក្លិបបាល់ទាត់ សៀមរាប យូណាយធីត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដោយបច្ចុប្បន្នភាពមានកីឡដ្ឋាន អេស អរ យូ ដែលកំពុងជួលជាសហម្ចាស់ផ្ទះដល់ក្លិបអង្គរថាយហ្គឺរ និងក្លិបសូលទីឡូអង្គរ ចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ខាប់។ 

ការជ្រើសរើសយុវជនថ្នាលក្រោមអាយុ ១២ ឆ្នាំ (U-12) នេះដើម្បីសម្រួច ឬជាការបោះជំហានបន្ត បន្ទាប់ពីទទួលបានជាសមាជិកអង្កេតការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងមហាសន្និបាតឆ្នាំ ២០២១ កន្លងទៅថ្មីៗ ៕ 

រូបភាព៖ Siem Reap United & SRU Stadium 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T