ម្ចាស់ក្លិបអ្នកមានមួយនេះ បានបង្ហើបឲ្យដឹងថា ពិតជាបានពិភាក្សាក្នុងការទិញយក Ronaldo ទៅរួមក្រុមមែន

//s9.kh1.co/4c/4c1290f2508c3ef38b9681be00c4bc5a0ac5fd6c.jpg
បាល់ទាត់

 ២៩-កញ្ញា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ម្ចាស់ក្លិបមួយនេះសារភាពថាបានពិភាក្សាយក Ronaldo ទៅរួមក្រុមមែន

អាស៊ី៖ ប្រធានក្លិប Al-Hilal នៅឯអារ៉ាប់ប៊ីសាអូឌីត គឺលោក Fahad Ben Nafel បានបង្ហើបច្បាស់ៗកាលពីទីផ្សាររដូវក្ដៅកន្លងទៅគឺ ក្លិបលោកបានបើកការពិភាក្សាចរចាយក Cristiano Ronaldo ទៅរួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

Ronaldo ដែលមានវ័យ៣៧ឆ្នាំហើយនោះ ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីទឹកដី Old Trafford ដោយសារគ្មានកៅអីលេង Champions League និងបានឲ្យភ្នាក់ងារពិភាក្សាជាមួយក្លិបធំៗនៅអឺរ៉ុបដូចជា Chelsea និង Bayern Munich តែដោយសារក្លិបទាំងនោះបានបដិសេធទើបរូបគេត្រូវស្នាក់នៅបិសាចក្រហមបន្តទៀត។

ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

លោក Ben Nafel បានបង្ហើបថា៖ 

បាទ ពួកយើងបានចរចាជាមួយគេ តែបញ្ហាមិនមែនមកពីរឿងប្រាក់ឬរឿងច្បាប់នោះទេ។ Al-Hilal អាចយកកីឡាករឆ្នើមក្នុងលោកបានតែវាជាការសម្រេចចិត្តរបស់មជ្ឈមណ្ឌលគណកម្មការកីឡា ដែលរារាំងមិនឲ្យយើងចុះកុងត្រាយកកីឡាករនេះ។ ពួកយើងមិនបានបញ្ឈប់ការចរចាជាមួយកីឡាករទេទោះបីត្រូវហាមឃាត់ក៏ដោយ ប៉ុន្តែពួកយើងបានពន្យាពេលដល់ដំណាក់កាលចុងក្រោយនៃការចរចារហូតការហាមឃាត់ត្រូវបានលើកលែង។

លោក Fahad Ben Nafel
លោក Fahad Ben Nafel
លោក Fahad Ben Nafel

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T