មិនជឿកុំប្រមាថ បើមិនចង់ឲ្យប្តីមានស្រី ឬប្រពន្ធមានសា.ហាយ កុំធ្វើរឿងបែបនេះក្នុងបន្ទប់

//s9.kh1.co/89/89387d8f00d6245597654fb80f439c3b39343fec.jpg
យល់ដឹង

 ២៧-កុម្ភៈ-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

បើមិនចង់ឲ្យអ្នកទី៣ ចូលមកក្នុងជីវិតប្ដីប្រពន្ធនោះទេ គួរកំធ្វើរឿងទាំងនេះ។

យល់ដឹង៖ ការរស់នៅជាមួយគ្នាក្នុងជីវិតប្ដីប្រពន្ធសុខសាន្ដទៅបាន ទាល់តែប្ដីប្រពន្ធត្រូវមានចិត្តស្មោះត្រង់នឹងគ្នា មិនលួចលាក់ ឬក៏ផិតក្បត់គ្នានោះទេ ប៉ុន្ដែពេលខ្លះរឿងទាំងនេះត្រឹមតែជាការសន្យាពេលដែរស្រឡាញ់គ្នា បានរៀបការជាមួយគ្នាទើប សន្យាថាសោះសតែជាមួយប្រពន្ធ ឬប្ដីតែមួយ តែនៅពេលដែររស់នៅជាមួយគ្នាយូរទៅ តែងតែមានពេលខ្លះធុញនឹងគ្នា ឬប្រព្រឹត្តិរឿងអ្វីមួយចំពោះប្រពន្ធ និងប្ដីដែលអាចនាំឲ្យមានរឿងជាមួយគ្នា និងអាចឈានដល់ការបែកបាក់គ្នា ហើយលែងលះគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានវិធីសាស្រ្ដមួយចំនួនដែរអាចការពារកុំឲ្យប្ដី ឬប្រពន្ធលួចទៅមានជនទី៣ តាមហុងស៊ុយ គឺមាន៥ចំណុចដែលជាផ្នែកមួយដែលការពារដោយកុំឲ្យមានរឿងបែកបាក់គ្រួសារកើតឡើងរវាងប្ដី ប្រពន្ធ ដោយសារអ្នកទី៣ ដោយផ្ដោតសំខាន់នៅក្នងបន្ទប់គេងផងដែល។

១. ហាមតាំងរូបចម្លាក់មនុស្ស ឬរូបថតនៅក្នុងបន្ទប់គេង

មិនថារូបចម្លាក់ជាប្រុស ឬក៏រូបចម្លាក់ជាមនុស្សស្រី និងរូបថតផ្សេងៗមិនថារូបរបស់អ្នកដទៃ រូបថតគ្រួសារ ឬក៏រូបឪពុកម្ដាយនោះទេគឺហាមមិនឲ្យដាក់នៅក្នុងបន្ទប់គេងនោះទេ គឺយើងអាចដាក់បានត្រឹមតែរូបថតប្ដីប្រពន្ធរបស់យើងតែម៉្យាងគត់ ដោយមូលហេតុថា វាជាកម្លាំងអវិជ្ជមានដែរអាចស្រូបភាពផិតក្បត់ចូលមកនូវបន្ទប់គេងរបស់យើងបាន។

រូបថតនៅក្នុងបន្ទប់គេង
រូបថតនៅក្នុងបន្ទប់គេង

២. ត្រូវប្រយ័ត្នជាមួយការដាក់តាំងផ្កាកុលាប

ការដាក់ផ្កាកុលាបនៅក្នុងបន្ទប់គេង គឺមានរឿង២ដែរត្រូវដឹង ទី១ បើយើងដាក់ផ្កានោះត្រូវកន្លែង គឺនាំឲ្យមកនូវតែសុភមង្គល ក្ដីស្រឡាញ់ចូលមកកាន់គ្រួសារ ទី២ បើយើងដាក់ខុសកន្លែងវិញ គឺមានការឈ្លោះប្រកែកគ្នា និងក្បត់គ្នា។ កន្លែងដាក់តាំងផ្កាកុលាប ដែលល្អបំផុត គឺត្រូវដាក់តាំងនៅត្រង់ក្បាលដំណេករបស់ប្ដី ធ្វើឲ្យប្ដីស្រឡាញ់ប្រពន្ធទ្វេដង និងការដាក់នៅត្រង់ចុងជើង គឺជាភាពទាក់ទាញផ្អែមល្ហែមមានមន្ដស្នេហ៍ ដាក់ផ្កាកុលាបទិសមុខទ្វារបន្ទប់ទឹកក្នុងបន្ទប់គេង គឺធ្វើឲ្យក្រុមគ្រួសារកាន់តែមានសុភមង្គល។

តាំងផ្កាកុលាប
តាំងផ្កាកុលាប

៣. ហាមចិញ្ចឹមប្រភេទត្រីលម្អ មានពណ៌ក្រហមក្នុងបន្ទប់គេង

ការចិញ្ចឹមត្រីលម្អពណ៌ក្រហមនៅក្នុងបន្ទប់គេង គឺធ្វើឲ្យចំណង់ផ្លូវកាមរវាងប្ដីប្រពន្ធមានការថយចុះ មិនមានចំណង់ជាមួយគ្នា ដូចជាការធុញនឹងគ្នាទៅវិញទៅមក រវាងប្ដីប្រពន្ធអាចរួមរស់ជាមួយគ្នាបានលុះត្រាតែមានធាតុផ្សំផ្សេងៗ មកជាមួយគ្នាក៏វាជាកត្តាមួយជាចាំបាច់ដែល។ ហើយការរួមភេទជាមួយគ្នាក៏ជារឿងប្ដីប្រពន្ធត្រូវបំពេញឲ្យគ្នាដែល តែប្រសិនបើនឿយណាយជាមួយគ្នាហើយ នោះការប្រេះស្រាំនឹងកើតមកជាមួយគ្នា ដោយសារភាគីម្ខាងៗបានទៅស្វែងរកក្ដីសុខនៅកន្លែងដ៏ទៃ។

ត្រីលម្អមានពណ៌ក្រហម
ត្រីលម្អមានពណ៌ក្រហម

៤. ហាមដាំដើមដំបងយក្ស ឬក៏ប្រភេទប្រទាលផ្សេងៗ

ការដាក់ប្រភេទប្រទាល់ មានបន្លាមុតៗនៅក្នុងបន្ទប់គេង គឺជះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ដល់ប្ដីប្រពន្ធ ព្រោះវាងាយនឹងជួបរឿងបែកបាក់ ឈ្លោះប្រកែកគ្នា គិតតែរឿងមិនល្អចំពោះគ្នារវាងប្ដីប្រពន្ធ ធ្វើរឿងអ្វីមួយក៏ខុស មិនពេញចិត្តគ្នា មិនចង់ឃើញមុខគ្នា ហើយអាចឈានដល់ការបែកបាក់គ្នាជាមិនខាន។

ដាំដើមដំបងយក្ស ឬក៏ប្រភេទប្រទាល
ដាំដើមដំបងយក្ស ឬក៏ប្រភេទប្រទាល

៥. ហាមរួមភេទនៅក្នុងបន្ទប់ទឹក

ហុងស៊ុយបានបញ្ជាក់យ៉ាងច្បាស់មកថា ការដែលប្ដីប្រពន្ធចូលទៅងូតទៅក្នុងបន្ទប់ទឹកតែពីរនាក់ច្បាស់ណាស់នឹងអាក្រាតកាយ ពេលនោះគឺធ្វើឲ្យមានអារម្មណ៍នឹងចង់ប្ដូរបរិយាកាល ប្រព្រឹត្តិការរួមភេទដោយក្ដីត្រេកត្រអាល រួមដំណេកនៅក្នុងបន្ទប់ទឹក ដែលជាហុងស៊ុយមួយដែលអប្បមង្គល ព្រោះការរួមដំណេកនៅក្នុងបន្ទប់ទឹក ធ្វើឲ្យកើតរឿងផិតក្បត់ និងនារាស្រ្ដព្រាត់ប្រាស់រវាងប្ដីប្រពន្ធកើតឡើង។

ប្ដីប្រពន្ធក្នុងបន្ទប់ទឹក
ប្ដីប្រពន្ធក្នុងបន្ទប់ទឹក

សរុបមកវិញ ហុងស៊ុយទាំង៥នេះ ប្រសិនបើលោកអ្នកធ្លាប់ប្រព្រឹត្តិនោះ សូមជៀសវាង និងបញ្ឈប់សកម្មភាពទាំងនោះ បើមិនចង់ឲ្យអ្នកទី៣ចូលមកជ្រៀតជ្រែក ក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកបាន ព្រោះនរណាក៏ដោយគឺមិនចង់បានជីវិតដែលបែកបាក់ប្ដីប្រពន្ធដោយសារអ្នកទី៣នោះទេ តែងតែប្រាថ្ញា ចង់បានគ្រួសារមួយពេញលេញ និងពោពេញដោយសេចក្ដីសុខ៕

Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T