អង់គ្លេស៖ លោក Bobby Zamora បានទស្សន៍ទាយថា Arsenal នឹងក្លាយជាម្ចាស់ពាន Premier League នារដូវកាលនេះ ដោយសារពួកគេលេងបានល្អខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាគីលោក Mikel Arteta នៅតែបន្តកាន់កាប់កំពូលតារាងដោយឈ្នះពិន្ទុ Manchester City នៅលេខរៀងទី២ដល់ទៅ៨ពិន្ទុខណៈ Man City សល់១ប្រកួតក្នុងដៃ។

ក្រុមArsenal ខកខានលើកពាន Premier League យូរមកហើយគឺតាំងពីឆ្នាំ២០០៤មកម៉្លេះ។

ដូច្នេះហើយទើបលោក Zamora បាននិយាយថា៖
ខ្ញុំគិតថាពួកគេប្រាកដជាអាចឈ្នះ។ គ្រាន់តែផ្ដោតសមាធិលើការប្រកួត Premier League ឥឡូវនេះទៅ គឺមិនមានអ្វីបង្វែងអារម្មណ៍ទៀតទេ។ បើនិយាយឲ្យស្មោះត្រង់ទៅគឺពួកគេជាក្រុមដ៏ល្អបំផុតដែលខ្ញុំបានមើលនៅរដូវកាលនេះ។ ខ្ញុំបានទៅទស្សនាការប្រកួតរបស់ Brighton ហើយឃើញថាក្រុមដែលមកលេងជាមួយ Brighton គឺមានតែ Arsenal ទេដែលលេចធ្លោជាងគេ។ ពួកគេពិតជាធ្វើឲ្យខ្ញុំស្ញើចសរសើរនិងតក់ស្លុតណាស់នៅពេលខ្ញុំមើលពួកគេលេង។

ប្រភព៖ metro