បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងដាក់សំណើទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូ ឬប្រមាណជា (១០៧ លានដុល្លារអាមេរិក) ទិញយកខ្សែប្រយុទ្ធកំពុងឡើងកូដកីឡាករ Kvicha Kvaratskhelia ពី Napoli មកជំនួស Neymar Jr.។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
PSG ហាក់បង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធសញ្ជាតិ ហ្សកហ្ស៊ី វ័យ ២២ ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងល្អខ្លាំងជាមួយ Napoli នៅរដូវកាលនេះ តួយ៉ាងរូបគេរកបាន ១៤ គ្រាប់ និង ១៦ assist ហើយ ក្នុងចំណោមការបង្ហាញខ្លួន ៣០ ប្រកួតកន្លងមក និងបច្ចុប្បន្នកំពុងជួយឱ្យកិ្លបយក្ស អ៊ីតាលី ឈរនៅកំពូលតារាងនៃក្របខណ្ឌ Serie A និងឆ្លងចូលវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions league ទៀតផង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le10Sports បានឱ្យដឹងថា PSG មានបំណងចង់ដាក់លក់ Neymar ចេញនៅរដូវក្តៅខាងមុខ ហើយក្លិបអ្នកមានបារាំងមួយនេះគឺនឹងដាក់សំណើទៅក្លិប Napoli ដើម្បីទិញកីឡាករ Kvaratskhelia មកជំនួសខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល៕
ប្រភព៖ Sportskeeda