បរទេស៖ នៅលើទីលានបាល់ទាត់ តួនាទីរបស់ខ្សែប្រយុទ្ធសំខាន់បំផុតគឺការបញ្ចប់ទី ហើយបច្ចុប្បន្នមានខ្សែប្រយុទ្ធនៅតំបន់ អឺរ៉ុប ជាច្រើន ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជុំវិញការស៊ុតបញ្ចូលទីដ៏ប៉ិនប្រសព្វរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើយើងនិយាយនៅរដូវកាលនេះ Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City កំពុងក្លាយជាកីឡាករដែលបញ្ចប់ទីបានល្អជាងគេបំផុត, ដោយឡែក Cristiano Ronaldo វិញក៏កំពុងបង្ហាញភាពលេចធ្លោរឡើងវិញផងដែរ ក្រោយចាកចេញពី Manchester United ផ្លាស់ទៅចូលរួមជាមួយ Al-Nassr។
ដកស្រង់ចេញពីទំព័រ Sportskeeda ថ្ងៃនេះខាង Keylatop នឹងលើកខ្សែប្រយុទ្ធ ៧ នាក់ដែលជាប់ឈ្មោះបញ្ចប់ទីបានល្អបំផុត គិតត្រឹមខែ មីនា ឆ្នាំ ២០២៣៖
៧. Cristiano Ronaldo (Al-Nassr)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរកបានគ្រាប់បាល់ចំនួន ៩ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៨ ប្រកួតចុងក្រោយជាមួយ Al-Nassr ចាប់តាំងពីចូលរួមជាមួយក្លិបយក្សរបស់ អារ៉ាប៊ីសាអ៊ូឌីត មួយនេះនៅដើមខែ មករា។

៦. Marcus Rashford (Man UTD)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រកបានគ្រាប់បាល់ចំនួន ២៧ គ្រាប់ និង ៩ assist ក្នុងចំណោមការបង្ហាញខ្លួន ៤៤ ប្រកួតជាមួយបិសាចក្រហម។

៥. Harry Kane (Tottenham Hotspur)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ រកបានគ្រាប់បាល់ចំនួន ២២ គ្រាប់ និង ៤ assist ក្នុងចំណោមការបង្ហាញខ្លួន ៣៨ ប្រកួតជាមួយក្រុមមាន់ខ្នាយមាស។

៤. Karim Benzema (Real Madrid)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ បារាំង រកបានគ្រាប់បាល់ចំនួន ១៩ គ្រាប់ និង ៥ assist ក្នុងចំណោមការបង្ហាញខ្លួន ២៩ ប្រកួតជាមួយក្រុមអធិរាជស។

៣. Robert Lewandowski(Barcelona)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រកបានគ្រាប់បាល់ចំនួន ២៥ គ្រាប់ និង ៦ assist ក្នុងចំណោមការបង្ហាញខ្លួន ៣៣ ប្រកួតជាមួយក្រុមអ្នកមានបុណ្យ។

២. Victor Osimhen (Napoli)៖ នៅរដូវកាលនេះ Osimhen រកបានគ្រាប់បាល់ចំនួន ២៥ គ្រាប់ និង ៥ assist ក្នុងចំណោមការបង្ហាញខ្លួន ២៩ ប្រកួតជាមួយ Napoli។

១. Erling Haaland (Man City)៖ នៅរដូវកាលនេះខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រកបានគ្រាប់បាល់ចំនួន ៤២ គ្រាប់ និង ៥ assist ក្នុងចំណោមការបង្ហាញខ្លួន ៣៧ ប្រកួតជាមួយក្រុមមេឃខៀវ៕

ប្រភព៖ Sportskeeda