បរទេស៖ ក្រុមជម្រើសជាតិ អាហ្សង់ទីន កំពុងមានការព្រួយបារម្ភចំពោះខ្សែប្រយុទ្ធវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho ដែលនឹងអាចប្តូរទៅលេងឱ្យជម្រើសជាតិ អេស្ប៉ាញវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Garnacho គឺធ្លាប់លេងតំណាងឱ្យ អាហ្សង់ទីន នៅឈុតយុវជនរួចមកហើយ ប៉ុន្តែនៅក្រុមឈុតធំវិញ គឺខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំមិនទាន់បានបង្ហាញខ្លួននោះទេ, ខណៈថ្មីៗនេះរូបគេក៏ត្រូវបានក្រុមឈុតធំកោះហៅផងដែរ ប៉ុន្តែត្រូវអាកខានទៅវិញ ដោយសារតែរូបគេមានបញ្ហារបួស។

ក្រោយខ្សែប្រយុទ្ធរូបនេះបង្ហាញសមត្ថភាពលេចធ្លោរខ្លាំង រូបគេត្រូវបានក្រុមគោជល់ អេស្ប៉ាញ ព្យាយាមបញ្ចុះបញ្ចូលឱ្យរូបគេប្តូរជម្រើសមកលេងឱ្យពួកគេវិញ ប៉ុន្តែខាងភាគីក្រុម អាហ្សង់ទីន នៅតែជឿជាក់យ៉ាងមុតមាំថា Garnacho នឹងប្តេជ្ញាចិត្តថារូបគេនឹងនៅតែបន្តលេងឱ្យក្រុម ពពកស ហើយបដិសេធចំពោះសំណើរបស់ អេស្ប៉ាញ។

គួរដឹងថា Ganarcho គឺជាអតីតថ្នាលយុវជនរបស់ Atletico Madrid ហើយរូបគេគឺបានធំដឹងក្តីឡើងនៅក្នុងប្រទេស អេស្ប៉ាញ តែម្តង, ជាមួយគ្នានេះ រូបគេក៏អាចលេងតំណាងឱ្យក្រុម អេស្ប៉ាញ បានដែរ ដោយសារតែម្តាយរបស់គេជាជនជាតិ អេស្ប៉ាញ៕
ប្រភព៖ Sportskeeda