បរទេស៖ Lionel Messi ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងអាចផ្លាស់មកកាន់ Barcelona ដែលជាអតីតក្លិបចាស់របស់ខ្លួនវិញនៅរដូវក្តៅខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហើយកាសែត El Nacional ដែលមានមូលដ្ឋាននៅតំបន់ កាតាឡាន់ បានចុះផ្សាយថា ក្លិបយក្ស អេស្ប៉ាញ គ្រោងផ្តល់ប្រាក់ឈ្នួលឱ្យខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រហូតដល់ទៅ ២០០ លានអឺរ៉ូ ឬប្រមាណជា (២១៥ លានដុល្លារអាមេរិក) ឯណោះ។

ជាការពិតណាស់ អនាគតរបស់ Messi ក្នុងការស្នាក់នៅជាមួយ PSG បន្តគឺមិនទាន់ច្បាស់លាស់នោះទេ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះមិនអាចជួយឱ្យក្លិបអ្នកមាន បារាំង ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League បាន។

ទោះបីជាបច្ចុប្បន្ន Barca កំពុងមានវិបត្តិហិរញ្ញវត្ថុក៏ដោយ ក៏ពួកគេនៅតែចិញ្ចឹមចិត្តចង់បាន Messi មកវិញ ដោយហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់បំផុតដែរ ដោយក្លិបយក្ស អេស្ប៉ាញ គ្រោងប្រើប្រាស់លុយដែលទទួលបានពីប្រាក់ចំណេញ ទទួលបានពីការលក់សម្ភារៈកីឡាដោយវត្តមាន M10 ដែលគេសន្និដ្ឋានថានឹងទទួលបាន ២០០ លានអឺរ៉ូ ឬប្រមាណជា (២១៥ លានដុល្លារអាមេរិក) ដើម្បីផ្តល់ជាប្រាក់ឈ្នួលឱ្យគាត់ ក្នុងកុងត្រារយៈពេល ២ ឆ្នាំ៕
ប្រភព៖ Sportskeeda