អឺរ៉ុប៖ ខ្សែបម្រើ Miralem Pjanic បាននិយាយថា Lionel Messi គឺជាកីឡាករដែលពូកែស៊ុតហ្វ្រីឃីគជាងគេក្នុងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pjanic ធ្លាប់លេងទាំងជាមួយ Cristiano Ronaldo និង Lionel Messi អំឡុងពេលគេលេងនៅ Juventus និង Barcelona ។


យ៉ាងណាមិញ ពេលគេសួរថានរណាជាអ្នកពូកែស៊ុតហ្វ្រីឃីគជាងគេក្នុងលោក Pjanic បានឆ្លើយថា៖
គឺ Messi ។ ខ្ញុំបានហ្វឹកហាត់ហ្វ្រីឃីគពីរដងក្នុងមួយសប្តាហ៍គឺ ២០ ទៅ ៣០នាទីក្នុងមួយថ្ងៃ អស់រយៈពេលសឹងតែមួយជីវិតទៅហើយ។ ប្រហែលជាគេហ្វឹកហាត់ស៊ុតតែម្ដងឬពីរដងក្នុងមួយឆ្នាំ ហើយនោះជាវិធីដែលគេស៊ុត។

ប្រភព៖ sportskeeda