អីយ៉ាស់! គ្រូ Tuchel កំពុងដុកថ្នាក់លើ Bayern ឱ្យទិញយកគោលដៅរបស់ Man UTD រូបនេះ

//s9.kh1.co/17/173966364e178335dba647db602e714da7632398.jpg
បាល់ទាត់

 ២៦-មីនា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

គ្រូ Tuchel កំពុងដុកថ្នាក់លើ Bayern ឱ្យទិញយកគោលដៅរបស់ Man UTD រូបនេះ

បរទេស៖ លោក Thomas Tuchel កំពុងកំណត់អត្តសញ្ញាណចង់នាំយក Harry Kane មកកាន់ Bayern Munich ស្របពេលដែលខ្សែប្រយុទ្ធរបស់ Tottenham Hotspur រូបនេះក៏កំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងដោយ Manchester United ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Kane
Harry Kane

ជាការពិតណាស់ លោក Tuchel ទើបតែឡើងកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Bayern Munich បន្ទាប់ពីក្លិបយក្ស អាល្លឺម៉ង់ មួយនេះបានសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើលក្នុងការបណ្តេញគ្រូបង្វឹកចាស់លោក Julian Nagelsmann ចេញពីតំណែង។

លោក Thomas Tuchel
លោក Thomas Tuchel

យោងតាមការចុះផ្សាយរបស់កាសែត Christian Falk of BILD បានឱ្យដឹងថា លោក Tuchel កំពុងសម្លឹងចង់បានខ្សែប្រយុទ្ធកណ្តាលដែលសក្តានុពលម្នាក់ ទោះបច្ចុប្បន្នមាន Choupo Moting ក៏ដោយ ហើយក្នុងនោះបុរសសញ្ជាតិ អាល្លឺម៉ង់ គឺចាប់អារម្មណ៍បាន Kane ដែលជាគោលដៅធំបំផុតរបស់ បិសាចក្រហម នៅរដូវក្តៅខាងមុខ៕

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T