បរទេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរំពឹងថា នឹងធ្វើការដោះដូរកីឡាករទ្រង់ទ្រាយធំនូវរដូវក្តៅខាងមុខ បន្ទាប់ពីរដូវកាលនេះក្រុមដែលមានមូលដ្ឋាននៅទីក្រុង ឡុងស៍ ហាក់ធ្វើមិនបានល្អទាល់តែសោះក្រោមការដឹកនាំរបស់លោក Graham Potter។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់រដូវកាល ២០២២-២០២៣ នេះ Chelsea នៅសល់ឱកាសត្រឹមប្រជែងពាន Champions League មួយប៉ុណ្ណោះ បន្ទាប់ពីពានផ្សេងៗ រួមទាំងពានក្នុងស្រុកផងនោះគឺពួកគេបានធ្លាក់ចេញអស់ហើយ ដោយឡែកនៅក្របខណ្ឌ Premier League វិញ គឺបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១០ ឯណោះ។

ប្រធានក្លិបលោក Todd Boehly កំពុងរៀបផែនការ ដើម្បីនាំចូលកីឡាករថ្មីមកពង្រឹងក្រុមនៅរដូវកាលក្រោយឡើងវិញ ស្របពេលជាមួយគ្នានេះ លោកក៏គិតគូនឹងលក់កីឡាករដែលមិនសូវប្រើចេញវិញខ្លះផងដែរ ដែលក្នុងនោះមានរហូតដល់ទៅ ១០ នាក់ រួមមាន Romelu Lukaku, Pierre-Emerick Aubameyang, អ្នកចាំទី Edouard Mendy, Hakim Ziyech និង Christian Pulisic ជាដើម៕





ប្រភព៖ MSN