អង់គ្លេស៖ លោក Wayne Rooney បានប្រៀបធៀបខ្សែប្រយុទ្ធ Harry Kane ថាគេអាចក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ទោះមានវ័យជ្រេ ដូច Cristiano Ronaldo អ៊ីចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kane បានបំបែកកំណត់ត្រារបស់ Rooney ក្លាយជាកីឡាករដែលបានស៊ុតបញ្ចូលទីច្រើនបង្អស់ឲ្យជម្រើសជាតិអង់គ្លេសគឺ ៥៤គ្រាប់ ក្នុងការប្រកួតទល់នឹង អ៊ីតាលី ក្នុងវគ្គជម្រុះពាន Euro 2024 ។


Rooney គិតថា Kane នឹងមិនឈប់ត្រឹមនេះទេ ហើយកីឡាករជំនាន់ក្រោយនឹងពិបាកក្នុងការតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីឲ្យអង់គ្លេសរបស់គេ៖
ការពិត ខ្ញុំជឿថានៅពេលគេឈប់លេងបាល់គឺគេនឹងរក្សាទុកកំណត់ត្រាក្នុងក្រុមជម្រើសជាតិអង់គ្លេសដែលធ្វើឲ្យអ្នកផ្សេងពិបាកនឹងបំបែក។ គេចង់ដូច Robert Lewandowski នៃក្រុមជម្រើសជាតិប៉ូឡូញដែលនៅតែអាចរកគ្រាប់បាល់ក្នុងអាយុ៣០ជាង។ ខ្ញុំគិតថា Harry នឹងរកគ្រាប់បាល់ឲ្យអង់គ្លេសបានដល់៧០គ្រាប់។ កីឡាករតែម្នាក់ដែលខ្ញុំឃើញថាអាចធ្វើបានបែបនេះគឺ Cristiano Ronaldo ហើយទាំងគេនិង Harry Kane មានភាពអាត្មានិយមក្នុងផ្លូវវិជ្ជមានក្នុងការស៊ុតបញ្ចូលទីនិងងប់ងល់ក្នុងការធ្វើវា។

ប្រភព៖ sportskeeda