បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ លុចសំបួរ បានបើកទ្វាកីឡដ្ឋាន Luxembourg Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិ ព័រទុយហ្គាល់ នៅក្នុងការប្រកួតវគ្គជម្រុះពូល J នៃពានរង្វាន់ Euro ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមភ្ញៀវ ព័រទុយហ្គាល់ ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ លុចសំបួរ ក្នុងលទ្ធផល ៦ ទល់នឹង ០។

ក្នុងនោះ Cristiano Ronaldo ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង និង ៤ គ្រាប់ទៀត គឺរកបានដោយ Joao Felix, Bernardo Silva, Otavio និង Rafael Leao ម្នាក់មួយគ្រាប់។
គួរបញ្ជាក់ថា ព័រទុយកាល់ បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃពូល J ក្រោយឆ្លងកាត់ ២ ប្រកួតមាន ៦ ពិន្ទុពេញ ចំណែក លុចសំបួរ វិញកំពុងឈរនៅលេខរៀងទី ៥ ក្រោយឆ្លងកាត់ ២ ប្រកួតដូចគ្នា ទើបតែមាន ១ ពិន្ទុប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖