កម្សន្ត៖ តារាសម្ដែងស្រីដែលធ្លាប់តែមានប្រជាប្រិយភាព និង រូបសម្រស់ល្អឆើត អ្នកនាង ប៉េននី យ៉ាំង បានបោះបង់ចោលអាជីពក្នុងរង្វង់សិល្បៈ ទៅសម្ងំរស់នៅយ៉ាងមានក្ដីសុខ។ បើទោះបីជាអ្នកនាង បានបាត់មុខពីសិល្បៈយូរយ៉ាងណាក៏ដោយក៏មហាជននៅតែមិនភ្លេចរូបនាងដែរ តាមរយៈការបង្ហោះរូបនៅក្នុងបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ងាកទៅមើលសម្រស់ ប៉េននី យ៉ាំង កាលជំនាន់ នាងកំពុងពេញល្បី ថត MV នៅក្នុងបទចម្រៀងវិញ គឺពិតជាស្អាត ទាក់ទាញមែនទែន។ ទន្ទឹមនឹងនោះ ការតែងខ្លួន ស៊ិចស៊ី សម្លៀកបំពាក់ទាន់សម័យ របស់នាងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យផងដែរ។

លើសពីនោះ ក្រឡេកមកមើលបច្ចុប្បន្នវិញ តារាស្រីរូបនេះ នៅតែមានភាពទាន់សម័យ តុបតែងខ្លួន មិនចាញ់ជំនាន់នៅក្រមុំនោះទេ ខុសតែម៉្យាង ដែលសម្រស់នាងមិនដូចមុន ក៏ព្រោះតែកែសម្ភស្សបន្ដិច។ ប៉ុន្ដែទោះយ៉ាងណាក្ដី ប៉េននី យ៉ាំង នៅតែទទួលបានការចូលចិត្តពីមិត្តៗយុវវ័យដ៏ដែល៕
ប្រភព៖ Ly Sokuntheary
សូមទស្សនារូបភាពខាងក្រោម៖







