កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងកូរ៉េ Park Sandara ដែលជាអតីតសមាជិកក្រុម 2NE1 បានត្រឡប់មកចូលក្នុងវិស័យ Kpop វិញហើយ តាំងពីផ្អាកសកម្មភាពជាក្រុមទាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ ជាពិសេស ការត្រឡប់មកលើកនេះ មិនធ្វើឲ្យហ្វេនខកបំណងនោះទេ តារាស្រីរូបនេះ ប្ដូរស្ទាយ៍តែងខ្លួនតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងបណ្ដាញសង្គម Sandara បានបង្ហាញរូបភាពថ្មីប៉ុន្មានសន្លឹក ដែលធ្វើឲ្យអ្នកគាំទ្រមានការប្លែកអារម្មណ៍ជាមួយនឹងស្ទាយ៍ថ្មីរបស់នាង។ ជាមួយគ្នានោះ នាងបានប្ដូរពណ៌សក់ទៅជាពណ៌រាងផ្កាឈូកបន្ដិច ស្វាយ៍បន្ដិច ប្លែកមិនធម្មតា ធ្វើឲ្យនាងកាន់តែមើលឃើញក្មេងជាងវ័យទៀត។

លើសពីនោះ ការផាត់មុខរបស់នាង ក៏ប្លែកខ្លាំងផងដែរ ទម្រង់មុខ នៅតែក្មេង ស្របពេលខ្លួនមានអាយុ ៣៨ឆ្នាំទៅហើយ។ មិនតែប៉ុណ្ណោះ Sandara ត្រឡប់មកលើកនេះ នាងនឹងធ្វើខនសឺត ថែមទាំងបញ្ចេញបទចម្រៀងខ្លួនមកទាំងឈុតតែម្ដង ហ្វេនៗរងចាំមើលទៅ៕
ប្រភព៖ KStarLive


