កម្សាន្ត៖ ជាការពិតណាស់ ក្រោយពីផ្អាកសកម្មភាពជាក្រុមអស់រយៈពេលប៉ុន្មានឆ្នាំមក ពេលនេះ Shinee ត្រឡប់មកវិញជាមួយនឹងសមាជិក៤នាក់ ដែលក្នុងនោះមាន Key, Minho, Taemin និង Onew។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របពេលដែលហ្វេនសប្បាយចិត្ត ហ្វេនក៏មានការព្រួយបារម្ភទៅលើ Onew ផងដែរ ដោយតារាប្រុសរូបនេះ បង្ហាញរូបរាងស្គមស្គាំងជាងមុន ទម្រង់មុខពីមុន មូល ប្រែជាមុខជ្រុង រាងសល់តែស្បែកដណ្ដប់ឆ្អឹង។

បើទោះជាយ៉ាងណាក៏ដោយ Onew បាននិយាយថា ខ្លួនលោកសុខភាពល្អ ក៏ដោយក៏ហ្វេនៗនៅតែមានការព្រួយបារម្ភជាខ្លាំង។ លើសពីនោះ តារាប្រុសរូបនេះ ហាក់ដូចជាកាន់តែបង្ហាញសភាពមិនល្អពីមួយថ្ងៃទៅមួយថ្ងៃ សង្ឃឹមថា លោកមិនមានបញ្ហារអ្វីទៅចុះ៕

