កម្សាន្ដ៖ បើនិយាយដល់អ្នកលក់អនឡាញស្រី ដ៏មានប្រជាប្រិយភាព ដែលជោគជ័យខ្លាំងទាំងមុខជំនួញក្នុងវិស័យអនឡាញ និងនៅក្នុងជីវិតគ្រួសារ ដែលមានជីវភាពមានស្តុកស្ដុម នោះប្រិយមិត្តប្រាកដជានឹកឃើញដល់អ្នកនាង ផន សុផារី ដែលគ្រប់គ្នាបានស្គាល់ថា ត្រូវជាម្ដាយរបស់នាងតូច អ៊ែលី ប៊ែលឡា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីម្សិលមិញនេះ នាងបានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមភ្ញាក់ព្រឺត និងស្ទើតែមិនចង់ជឿថា មានរឿងចាំជាតិរបស់នាងកាលពីអតីតជាតិ ដោយនាងបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក ដែលនាងបានទៅផ្នូររបស់បុរសវ័យចំណាស់ម្នាក់ និងកាន់បង្ហាញរូបថតបុរសរូបនោះ ថែមទាំងនាងបាននិយាយយ៉ាងច្បាស់បែបនេះថា៖
«ព្រោះតែធ្លាប់ស្លាប់ ទើបជិវិតដែលមាននៅពេលនេះ ខ្ញុំតែងតែធ្វើអ្វីដែលល្អបំផុតសំរាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន ផ្នូរ , រូបថត ,និង ភរិយារបស់ខ្ញុំកាលពីជាតិមុន»។
ជាការពិតណាស់ អ្នកនាង ផន សុផារី បាននិយាយបញ្ជាក់ថា នាងចាំជាតិរបស់ខ្លួនកាលពីជាតិមុន តាំងពីអាយុ៣-៤ឆ្នាំ ចំណែលឯផ្នូររបស់បុរសវ័យចំណាស់រូបនោះ គឺជានាងកាលពីជាតិមុនជាបុរស ហើយនាងបានបន្ដទៀតថា ម៉ាក់ប៉ារបស់នាងរាល់ថ្ងៃនេះ គឺជាត្រូវជាកូនធម៌របស់នាងកាលពីមុន កាលដែលនាងនៅរស់ជាបុរស រួចពេលស្លា.ប់ ក៏បានសុំគាត់មកនៅជាមួយ និងសុំកើតជាមនុស្សស្រីក្នុងជាតិនេះ ហើយនាងតែងតែប្រាប់ឲ្យប៉ាម៉ាក់របស់នាងក្នុងបច្ចុប្បន្ន ទិញនូវគ្រឿងអលង្ការ និងសម្លៀកបំពាក់ថ្មីៗជូនដល់ប្រពន្ធកាលពីជាតិមុនរបស់នាង ដែលនៅមានជីវិតរស់នៅដល់ពេលបច្ចុប្បន្ននេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











@phorn_sopharynew ធ្វើអ្វីដែលល្អបំផុតសំរាប់ថ្ងៃនេះ ព្រោះមិនប្រាកដថាមានថ្ងៃស្អែកសំរាប់យើងរឺអត់ទេ😊
♬ original sound - Phorn sophary- ផនសុផារី