ភ្នំពេញ៖ ជឿជាក់ថា មហាជនជាច្រើន ពិតជាបានស្គាល់កីឡាករអាជីពរូបនេះរួចមកហើយ ដែលជាកីឡាករ គុនល្បុក្កត្តោ មានឈ្មោះថា គឹម ទិត្យវឌ្ឍនៈ បានចូលរួមប្រកួតជាកីឡាករជម្រើសជាតិកម្ពុជា ហើយកីឡាកររូបនេះ ជាមនុស្សម្នាក់ ក្នុងចំណោមកីឡាករ កីឡាការិនីជាច្រើននាក់ ដែលបានចូលរួមក្នុងការ ផ្សព្វផ្សាយ អភិរក្ស ថែរក្សា រុញច្រាន ក្បាច់គុនល្បុក្កតោ ឲ្យរីកសុះសាយ ក៏ដូចជាបានចូលរួមសម្ដែង ក្នុងព្រឹត្តិការណ៍ ស្ដីពីគុនល្បុក្កតោខ្មែរ នៅឯខេត្តសៀមរាបជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីម្សិលមិញនេះ មានមហាជនជាច្រើន បានទៅចូលរួមទស្សនាផ្ទាល់ ទាំងក្នុងការឡាយបន្ដផ្ទាល់ ដើម្បីលើកទឹកចិត្ត គាំទ្រកីឡាករ កីឡាការិនីប្រកួត របស់កម្ពុជាទាំងអស់ ក្នុងការរប្រកួតសម្ដែងគុនល្បុក្កតោ។ អ្វីដែលមហាជននាំគ្នាកត់សម្គាល់ និងទស្សនាមិនហ៊ានសូម្បី តែព្រិចភ្នែក ព្រឺសម្បុរខ្ញាក ព្រោះតែឃើញថាកីឡាករ គឹម ទិត្យវឌ្ឍនៈ ប្រកួតក្នុងវិញ្ញាសារ (អាវុធឥតមុខ) បុរស ប្រើខែលឫក្សី ដែលឡើងប្រកួតជាមួយ ភាពជឿជាក់ ឆន្ទៈ អំណាចណាស់ ថែមទាំងអមជាមួយសាក់យន្ដខ្មែរ នៅលើខ្លួន របស់កីឡាកររូបនេះ គឺពិតជាអស្ចារ្យខ្លាំង ដោយក្រោយសម្ដែងចប់ កីឡាករគុនល្បុក្កតោរូបនេះ ទទួលបានពិន្ទុដល់ទៅ ៨.២៥ ដែលជាលំដាប់ពិន្ទុខ្ពស់ជាងគេ ថែមទាំងដណ្ដើមបានមេដាយមាស យកមកជូនជាតិមាតុភូមិកម្ពុជា ក្នុងកីឡាគុនល្បុក្កតោ ជាកីឡាមានប្រវត្តយូរលង់របស់កម្ពុជា។
លើសពីនេះ សម្រែកស្រែកហោរ លាន់ឮពេញកន្លែងប្រកួត ពីសំណាក់បងប្អូនខ្មែរ ដែលទៅទស្សនាការប្រកួតផ្ទាល់ សប្បាយចិត្ត រំភើបចង់ស្រក់ទឹកភ្នែក និងមានមោទកភាពជាខ្លាំង ទៅលើកីឡាករគុនល្បុក្កតោ គឹម ទិត្យវឌ្ឍនៈ ក្រោយដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលអាក់ខានអស់រយៈពេល៦៤ឆ្នាំមកនេះ ចំពោះការខិតខំប្រឹងប្រែងកន្លងមកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










