កម្សាន្ដ៖ ជាការពិត ប្រទេសកម្ពុជាត្រូវបាន ទទួលភារកិច្ច ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពជោគជ័យ មោទកភាព ជាមួយនឹងភាពអស្ចារ្យយ៉ាងក្រៃលែង សម្រាប់ប្រជាជនខ្មែរទាំងមូល ពិតជាសាកសមក្នុងការ ទន្ទឹមរង់ចាំអស់រយះពេល៦៤ឆ្នាំ ដើម្បីក្លាយជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ត្រូវបានបញ្ចប់ ដូច្នេះហើយ ប្រជាជនខ្មែរគ្រប់រូបកំពុងតែ ត្រៀមខ្លួនដើម្បីទទួលនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកំពុងតែជិតចូលមកដល់ ត្រឹមរយៈពេល១៤ថ្ងៃទៀត តែប៉ុណ្ណោះ។
យ៉ាងណាមិញ បើងាកមកមើលរូបនិម្មិតផ្លូវការ នៃប្រភេទកីឡាអត្តពលកម្ម សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលអត្តពលកម្ម ត្រូវបានដាក់បញ្ចូល ទៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម តាំងពីព្រឹត្តិការណ៍នេះកកើតឡើង លើកដំបូងនៅឆ្នាំ២០០១ ខណៈនៅសល់តែ ១៤ថ្ងៃទៀត ការប្រកួតលើកទី១២ ឆ្នាំ២០២៣ និងឈានចូលមកដល់៕
សូមទស្សនារូបភាពខាងក្រោម៖












