អត់ទុកទៀតទេ! Liverpool បានប្រកាសថា ដាច់រដូវកាលនេះ ក្លិបនឹងចែកផ្លូវជាមួយតារាឆ្នើម ៤ រូបនេះហើយ

//s9.kh1.co/1a/1aa5bd38c94ae94f35f78e9d25e7c330b22f270a.jpg
បាល់ទាត់

 ២១-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

Liverpool បានប្រកាសថា ដាច់រដូវកាលនេះ ក្លិបនឹងចែកផ្លូវជាមួយតារាឆ្នើម ៤ រូបនេះហើយ

បរទេស៖ ក្លិបហង្សក្រហម Liverpool បានប្រកាសថា ក្រោយដាច់រដូវកាល ២០២២-២០២៣ នេះ ពួកគេនឹងចែកផ្លូវគ្នាជាមួយកីឡាកររបស់ខ្លួនចំនួន ៤ រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Liverpool
កីឡាករ Liverpool

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Liverpool គឺបានប្រកាសជាផ្លូវការហើយ ថាខ្សែប្រយុទ្ធ Roberto Firmino, Naby Keita, James Milner និង Alex Oxlade-Chamberlain និងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។

គួរបញ្ជាក់ថា កីឡាករទាំង ៤ ខាងលើ គឺសុទ្ធតែអស់កុងត្រាជាមួយ Liverpool ត្រឹមរដូវកាលនេះ ហើយគិតមកដល់ពេលនេះគឺពួកគេមិនទាន់មានក្លិបថ្មីនោះទេ៕

កីឡាករ Liverpool
កីឡាករ Liverpool

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T