តាមពិត Varane ចង់បញ្ចប់អាជីពនៅ Man UTD ទេ ប៉ុន្តែត្រូវខកខានវិញដោយសារហេតុផលមួយនេះ

//s9.kh1.co/84/84d9ea115ae4477ee25772260da30b38bd6595b0.jpeg
បាល់ទាត់

 ១៧-តុលា-២០២៤ ១១ល្ងាច · ១៤ ម៉ោងមុន

តាមពិត Varane ចង់បញ្ចប់អាជីពនៅ Man UTD ទេ ប៉ុន្តែត្រូវខកខានវិញដោយសារហេតុផលមួយនេះ

អឺរ៉ុប៖ អតីតខ្សែការពារឆ្នើម លោក Raphael Varane បានទម្លាយឲ្យដឹងថា ពីដំបូងឡើយ រូបគេមានគម្រោងក្នុងការចូលនិវត្តន៍ជាមួយ Manchester United ទេ ប៉ុន្តែត្រូវបានខកខានវិញ ដោយសារផែនការក្លិបមិនអាចធ្វើឲ្យគាត់សម្របខ្លួនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/eb/ebe1a74e36ad7e5774e084b4c359d2666bccf939.jpeg

ជាការពិតណាស់ Varane បានចំណាយពេល ៣រដូវកាល ក្នុងការលេងនៅកីឡដ្ឋាន Old Trafford ប៉ុន្តែ ដោយសារបញ្ហារបួស រូបគេក៏មិនសូវបានបង្ហាញខ្លួនជាប់លាប់ក្នុងពេលវេលាចុងក្រោយរបស់គាត់ជាមួយ Man UTD ខណៈ ក្រោយចប់រដូវកាលមុន រូបគេក៏បានផ្លាស់ទៅចូលរួមជាមួយ Como នៃលីគកំពូលអ៊ុីតាលី។ 

យ៉ាងណាក៏ដោយ ជាអកុសលក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយ Como គឺ Varane លេងបានតែ ២០នាទីប៉ុណ្ណោះ រូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរ ក៏សម្រេចចិត្តថា ចូលនិវត្តន៍ពីបាល់ទាត់តែម្តងក្នុងវ័យត្រឹម ៣១ឆ្នាំ។

ទាក់ទងនឹងរឿងខាងលើ Varane បាននិយាយថា៖

នៅដើមរដូវកាលចុងក្រោយរបស់ខ្ញុំនៅ Man UTD ខ្ញុំបានប្រាប់ខ្លួនឯងរួចហើយថាខ្ញុំចង់បញ្ចប់នៅទីនោះ ប៉ុន្តែ ចុងក្រោយវាមិនអាចកើតឡើងបាន។ នៅក្នុងការប្រកួតចុងក្រោយជាមួយ Man UTD យើងបានឈ្នះពាន FA Cup ប៉ុន្តែ ខ្ញុំដឹងថា ផែនការបន្ទាប់របស់ក្លិប គឺ មិនត្រូវជាមួយខ្ញុំទេ។ ចុងក្រោយ ខ្ញុំចង់ស្វែងរកអ្វីដែលពិសេស ហើយ វាមាននៅក្នុងក្លិប Como៕

កីឡាករ Raphael Varane
https://s9.kh1.co/__image/w=650,h=434,q=100/17/17e2381b959bd4b799d450dd8b3348c3bdaf4950.webp

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T