គេល្អណាស់! Beckham បានប្រដូចកីឡាករអង់គ្លេសរូបនេះ ថាការលេងបាល់របស់គេ ដូចខ្លួនបេះបិត

//s9.kh1.co/2e/2e7eff47eec21b8e97689fce7abcb946d8471df5.webp
បាល់ទាត់

 ១៨-តុលា-២០២៤ ៧ព្រឹក · ៦ ម៉ោងមុន

Beckham បានប្រដូចកីឡាករអង់គ្លេសរូបនេះ ថាការលេងបាល់របស់គេ ដូចខ្លួនបេះបិត

អង់គ្លេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក David Beckham បានធ្វើការប្រដូច ការទទួលបាន និង ការបញ្ជូនបាល់របស់ Trent-Alexander Arnold គឺ ដូចខ្លួនខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=367,q=100/f6/f6222aa505baa5cba59fd7874dfc37c2a91f4fe2.webp

ជាការពិតណាស់ បើយើងនិយាយពីទេពកោសល្យរបស់ Beckham អំឡុងពេលគាត់ប្រកបអាជីពបាល់ទាត់ គឺ អ្នកណាក៏ទទួលស្គាល់ដែរអំពីសមត្ថភាពបញ្ចូនបាល់របស់គាត់ មិនថា បាល់ខ្លី បាល់វែង គឺ ដូចចាប់ដាក់អ៊ីចឹង មិនសូវខុសគ្នាពី Arnold ប៉ុន្មានទេដែលមានជំនាញបញ្ជូនបាល់ដូចគ្នា។

ទាក់ទងនឹងរឿងខាងលើ Beckham បាននិយាយថា៖

ប្រសិនបើមានកីឡាករណាម្នាក់ដែលខ្ញុំយល់ឃើញថា មានរបៀបបញ្ចូនបាល់ ការគ្រប់បាល់ ស្រដៀងនឹងខ្ញុំ ម្នាក់នោះ គឺ ជា Arnold។ ពេលដែលខ្ញុំមើលការលេងរបស់គាត់ ខ្ញុំដូចមើលខ្លួនឯងលេង ការបញ្ជូនបាល់របស់គាត់ ពេលខ្លះកីឡាករដទៃនឹងស្មានមិនដល់ទេ៕

លោក David Beckham
https://s9.kh1.co/__image/w=650,h=366,q=100/70/704917826b93fa766c407370eda5e66cbc2494ba.jpeg

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T